Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ប្រគំ​តន្ត្រី​វគ្គ​ជម្រុះ ​Cambodian Idol​ Junior​ សប្តាហ៌​ទី​ 2​ បាន​មក​ដល់​ទៀត​ហើយ​!

  • បោះពុម្ព

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការប្រឡង វគ្គជម្រុះដំបូងហើយ។ តួយ៉ាង កាលពីសប្តាហ៌មុន សង្កេតឃើញថាប្អូនៗ ជា

បេក្ខជនជាច្រើន បានមកដាក់ពាក្យចូលរួមប្រឡង វគ្គជម្រុះដំបូង នៅទីតាំងទី 1 សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង ដែលបានបញ្ចប់ នាព្រឹកថ្ងៃ អាទិត្យ ទី 11 ខែសីហា ឆ្នាំ 2019។

សម្រាប់ទីតាំង ប្រឡងវគ្គជម្រុះបន្ទាប់ ធ្វើឡើងនៅ ខេត្តសៀមរាប ផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។ សម្រាប់កម្មវិធី ចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ។ ពាក្យចូលរួមប្រឡង មានដាក់លក់នៅ The Heritage Walk ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម។ អ្វីដែលកាន់សប្បាយរីករាយ គឺលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗ ក៏អាចចូលរួមទស្សនា ដោយសេរី ជាមួយការប្រគំតន្ត្រី Cambodian Idol Junior ដែលធ្វើមុនមួយថ្ងៃ គឺនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2019 ចាប់ពីម៉ោង 7:00 យប់តទៅ នៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញ ជាន់ទី 4 ដែលមានការចូលរួម ពីកំពូលតារាចម្រៀង ដែលជាគណៈកម្មការ ទាំង3 រូប រួមមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង និងតារាចម្រៀងកុមារ ជាច្រើនទៀត  នឹងមកផ្ដល់ជាបទពិសោធន៍ និងភាពសប្បាយរីករាយ ជូនលោកអ្នក។

សូមសម្រេចក្ដីប្រាថ្នា របស់បុត្រធីតាអ្នកឥឡូវនេះ! សម្រាប់កម្មវិធី Cambodian Idol Junior  នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃ លើអេក្រង់  AI សែលហ្វី 32 MP!






*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport