បណ្តាញសង្គម

LG​​ បាន​បង្ហាញ​ប៉ាតង់​ស្មាត​ហ្វូន​ថ្មី​ចំនួន​ 2​ ម៉ូឌែល​ ដែល​មាន​រូប​រាង​ស្អាត​ប្លែកខុស​ពីជំនាន់​​​មុន​ៗ​ទៀត​ផង​

កាលពីពេលថ្មីៗនេះ LG បានបង្ហាញនូវរូបគំរូនៃស្មាតហ្វូនជំនាន់ថ្មី 2 ម៉ូឌែលទៀត ដោយវាហាក់មានលក្ខណៈខុសប្លែកច្រើនដែរ ពីស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ដែលធ្លាប់បានចរាចរណ៍នៅលើទីផ្សារកន្លងទៅ។ មិនខុសទេ

LG បានផ្ញើរសំណើរប៉ាតង់ថ្មីនេះ ទៅកាន់ KIPO (Korean Intellectual Property Office) តាំងពីខែតុលាឆ្នាំមុនមកម្លេះ ដែលវាទើបតែត្រូវបានព្រមព្រៀងនៅថ្ងៃទី 19 ខែមេសាប៉ុន្មានខែមុននេះប៉ុណ្ណោះ។ 

ជាក់ស្ដែង នៅក្នុងរូបគំរូនោះ យើងឃើញថា វាមានចំនួនពីរម៉ូឌែលពិតមែន ដោយត្រូវបានបែងចែកជាម៉ូឌែល A និងម៉ូឌែល B ទៀតផង។ ដោយឡែកចំពោះម៉ូឌែល A អាចនិយាយបានថា វាអាចជាស្មាតហ្វូនមួយ ដែលមានអេក្រង់លាតកប់គែមខ្លាំង ជាមួយរូបរាងជ្រុង និងទាលបន្តិចនៅចែងទាំងបួន រីឯគែមតួខ្លួនមុខក្រោយរបស់វា មិនបានកោងចូលគ្នានោះទេ។ លើសពីនេះ វាអាចមានកាមេរ៉ាក្រោយ 4 គ្រាប់ រួមទាំងមួយគ្រាប់ទៀតនៅខាងមុខ កាន់ពិសេស វាមិនមានភ្ជាប់មកជាមួយប៊ូតុងចុចឡើយ មិនថាជាប៊ូតុង Power ឬប៊ូតុងសម្លេងនោះទេ។ នៅផ្នែកខាងក្រោម យើងឃើញមានដូចជា រន្ធដោតកាស រន្ធសាកថ្ម USB-C ជាមួយរន្ធបំពងសម្លេង ហើយវាក៏អាចមានសេនស័រស្កេនស្មាមម្រាមដៃនៅលើអេក្រង់ទៀតផង។

មកដល់ម៉ូឌែល B យើងឃើញថារូបរាងខាងក្រៅរបស់វា មិនសូវខុសគ្នាប៉ុន្មាននោះទេ ដោយវាមានអេក្រង់លាតកប់គែមដូចគ្នា ប៉ុន្តែអាមួយនេះ វាបានភ្ជាប់មកជាមួយប៊ូតុងចុចដល់ទៅ 3 កន្លែងឯណោះ ដែលមានប៊ូតុងតូចៗពីរ នៅគែមខាងស្ដាំ ជាមួយប៊ូតុងវែងមួយទៀត នៅខាងឆ្វេងផងដែរ។ វាប្លែកដែរ ដោយសារយើងឃើញមានកាមេរ៉ាខាងក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ដូចទៅនឹងខាងមុខដែរ ហើយវាក៏ត្រូវបានគេរំពឹងថា អាចនឹងភ្ជាប់មកជាមួយ សេនស័រស្នាមម្រាមដៃ នៅក្រោមអេក្រង់ដូចម៉ូឌែលខាងលើដែរ។

ដូច្នេះហើយ យើងឃើញថា ស្មាតហ្វូនទាំងពីរម៉ូឌែលខាងលើនេះ ពិតជាមានរូបរាងប្លែកពីស្មាតហ្វូន LG សព្វថ្ងៃពិតមែន ព្រោះថារាល់ដងវាមិនដែលរាងជ្រុងបែបនេះនោះទេ។ មិនថ្វីទេ ចំពោះរចនាបទរូបរាងបែបនេះ ព្រោះមើលទៅ វាមានលក្ខណៈស្អាតម្យ៉ាងដែរ ជាពិសេសគឺត្រង់អេក្រង់លាតពេញគែមនឹងតែម្ដង ហើយក៏គួរឲ្យសោកស្ដាយដែរ ដែលវានៅតែមានចំណុចទើសមួយដដែល នោះគឺ ម៉ូដឆកដែលដាក់កាមេរ៉ាខាងមុខរបស់វាទាំងពីរម៉ូឌែលនេះ។ ខ្ញុំគិតថា LG មិនគួរធ្វើបែបនេះឡើយ ព្រោះដោយសារស្មាតហ្វូននេះ មិនទាន់ប្រាកដថា នឹងចេញផ្លូវការពេលណានោះទេ ហើយវាក៏ប្រហែលជាយូរល្មម រហូតដល់អេក្រង់ស្មាតហ្វូនភាគច្រើនលែងមានឆក ឬប្រជ្រុយមកបាំងភ្នែកទៀតនោះដែរ អញ្ចឹងទាំងពីរម៉ូឌែលនេះ អាចនឹងមិនសូវមានអ្នកយកភ្នែកសំលឹងមើលប៉ុន្មាននោះទេ បើទោះបីជា វាស្ថិតក្នុងស្មាតហ្វូនលំដាប់កំពូលក៏ដោយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport