បណ្តាញសង្គម

Galaxy Note 10 ទទួលបានកំណែអាប់ដេត Software កែប្រែលើមុខងារកាមេរ៉ា និងស្កេនស្នាមម្រាមដៃ

ក្រុមហ៊ុនសាមសុង បានទម្លាក់នូវកំណែអាប់ដេត ដំបូង គេបង្អស់សម្រាប់ម៉ូឌែល Galaxy Note 10 និង Note 10+ របស់ខ្លួនហើយ។ ក្នុងនោះ វាមានរួមបញ្ចូលនូវ ការកែលម្អ ទៅលើ ផ្នែកមួយចំនួនដូចជា

ការសម្គាល់ស្នាមម្រាមដៃ, គុណភាពរូបភាព និងល្បឿននៃការប៉ះបញ្ជាលើអេក្រង់។ អ្វីដែលគួអោយកត់សម្គាល់នោះគឺ ការកែលម្អទៅលើផ្នែកកាមេរ៉ាអោយបានប្រសើរជាងមុនច្រើន។

វាខុសពីកំណែអាប់ដេត ដែលមានកាលពីម៉ូឌែល Galaxy S10 កាលពីខែ កុម្ភៈ កន្លងទៅ។ កំណែអាប់ដេតសម្រាប់ Note 10 នេះ មានការកែប្រែច្រើនជាង Galaxy S10 ហើយគេក៏រំពឹងថា សាមសុង នឹងធ្វើការលើបកំណែ Software Update ប្រចាំខែនៅលើ Note 10 និង Note 10+ នេះអោយបានលឿនជាងមុន ដោយមិនទុកអោយអតិថិជន រង់ចាំយូរដូច Galaxy S10 និង S 10+ ទៀតឡើយ។

កំណែអាប់ដេតនោះ បានបញ្ចេញអោយធ្វើការ តម្លើងបានសម្រាប់អតិថិជននៅឯទីផ្សារ អឺរុប ដំបូងគេ និងនៅទូទាំងពិភពលោក នៅពេលដែល Note 10 ដាក់លក់លើទីផ្សារជាផ្លូវការនៅថ្ងៃទី 23 ខែ សីហា ខាងមុខនេះផងដែរ។ ចំពោះម្ចាស់ Note 10 និង Note 10+ ទាំងអស់នឹងទទួលបានសារបញ្ជាក់ពីការអាប់ដេតនេះ នៅលើរបាដំណឹងនៃទូរសព្ទរបស់ពួកគេ បើមិនដូច្នោះទេ អ្នកប្រើប្រាស់ទាំងអស់ក៏អាចចូលទៅធ្វើការអាប់ដេតដោយផ្ទាល់ នៅក្នុង Settings > Software Update ផងដែរ នៅពេលដែលវាមានបញ្ជេញអោយអាប់ដេត នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា Galaxy Note 10 និង Note 10+ បានប្រកាសចេញកាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តការណ៍ Galaxy Unpacked ដែលមានភ្ជាប់មកជាមួយលក្ខណៈសម្បតិ្ត ជាកំពូលស្មាតហ្វូនប៊ិចល្អបំផុត មានកាមេរ៉ា 3 គ្រាប់ និងអេក្រង់លាតត្រជាក់ភ្នែក។ ទោះបីជាយ៉ាងណា វាក៏នៅមានចំនុចខ្វះខាតទៅលើផ្នែក Software មួយចំនួន ដែលវាតម្រូវអោយ ក្រុមហ៊ុននេះ បញ្ជេញកំណែអាប់ដេតជាបន្តបន្ទាប់ផងដែរ។

ទស្សនាវីដេអូ ចំណាប់អារម្មណ៍ នៃការចាប់កាន់ជាលើកដំបូង Galaxy Note 10 | Note 10+៖


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber

ដកស្រង់ចេញពីCamboReport