បណ្តាញសង្គម

នេះ​ជា​រូបរាង​ស្មាតហ្វូន Redmi 8A បង្ហាញ​ពី​ទំហំ​ថ្ម​ដ៏​ធំ 5,000mAh និង​ដើរ​ដោយ​ឈីប Snapdragon 439

បើទោះបីជាស្មាតហ្វូន Redmi 7A បានប្រកាសចេញជាផ្លូវការ កាលពីខែឧសភាឆ្នាំ 2019 នេះយ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមហ៊ុនចិន Xiaomi មានគម្រោងដាក់បង្ហាញ ស្មាតហ្វូនជំនាន់ក្រោយ មួយម៉ូឌែលទៀតហើយ

ដែលត្រូវបានគេរំពឹងទុកថាជា Redmi 8A អាចនឹងចេញនៅលើ ទីផ្សារប្រទេសចិន ឆាប់ៗខាងមុខនេះ។ នាពេលថ្មីៗកន្លងទៅនេះ យើងក៏ទទួលបាន រូបភាពលេចធ្លាយ បង្ហាញអំពីការចាប់កាន់ Redmi 8A ដែលមើលទៅមានលក្ខណៈ ខុសគ្នាច្រើនពីជំនាន់មុនៗ ដោយមានបំពាក់នូវ សេនស័រកាមេរ៉ាភ្លោះ នៅសន្ទះខាងក្រោយ និងថ្ងាសឆកទំហំតូច នៅអេក្រង់ខាងមុខ ថែមទៀតផង។កាលពីពេលមុនៗមក មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនមានលេខម៉ូឌែល M1908C3IC ត្រូវបានគេរំពឹងទុកថាជា Redmi 8 ម៉ូឌែលធម្មតា ប៉ុន្ដែរបាយការណ៍ចុងក្រោយ បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅវាអាចជា ស្មាតហ្វូនប្រចាំត្រកូល Redmi 8A វិញផងដែរ។

បើយោងទៅតាមបញ្ជី TENAA បានដាក់បង្ហាញឲ្យឃើញថា Redmi 8A នឹងបំពាក់បន្ទះអេក្រង់ទំហំ 6.26 អ៊ីញ ដែលមានកម្រិតបង្ហាញ HD+ (1520x720p)  និងជាអេក្រង់ប្រភេទ 2.5D ថែមទៀត។ ចំណែកឯផ្នែកសេនស័រកាមេរ៉ា យើងប្រទះឃើញមាន បំពាក់ដោយកាមេរ៉ាភ្លោះទំហំ 12MP + 8MP នៅសន្ទះខាងក្រោយ និងសេនស័រកាមេរ៉ាទំហំ 8MP សម្រាប់ថត Selfie ផងដែរ។ចំពោះកម្លាំងម៉ាស៊ីនវិញនោះ វាអាចនឹងប្រើប្រាស់ឈីប Snapdragon 439 SoC ដែលជាបន្ទះឈីប ដូចមាននៅលើ Redmi 7A អញ្ចឹងដែរ ដោយមានម៉ូឌែលបីប្រភេទ រួមមានដូចជា ជម្រើសរ៉េមទំហំ 2GB + អង្គផ្ទុកទិន្នន័យទំហំ 16GB ហើយជម្រើសរ៉េមទំហំ 3GB + អង្គផ្ទុកទិន្នន័យទំហំ 32GB និងជម្រើសរ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB ព្រមទាំងអាចបន្ថែមកាត microSD ពីក្រៅបានដល់ទៅទំហំ 512GB ថែមទៀតផង។ រូបភាពលេចធ្លាយទាំងនេះ ក៏បានបញ្ជាក់ឲ្យដឹងថា Redmi 8A នឹងមានផ្ទុកនូវទំហំថ្មដ៏ធំ 5,000mAh, រន្ធដាតសាកថ្ម micro-USB, ប្រើបានស៊ីមពីរ, Bluetooth 5.0។ល។

លើសពីនេះទៅទៀត រូបភាពទាំងអស់នេះ ក៏ដាក់បង្ហាញឲ្យឃើញមាន កន្លែងស្កេនម្រាមដៃ នៅផ្នែកសន្ទះខាងក្រោយ ហើយស្ថិតនៅខាងក្រោម សេនស័រកាមេរ៉ាភ្លោះតែម្ដង និងដំណើរការនៅលើស្បែក MIUI 10 (Android 9.0 Pie) ផងដែរ។ សម្រាប់ពេលបច្ចុប្បន្ននេះ Xiaomi មិនទាន់បង្ហើបអំពី វត្តមានរបស់ស្មាតហ្វូន Redmi 8A នៅឡើយទេ ដោយរបាយការណ៍ទាំងនេះ គឺគ្រាន់តែជាការលេចធ្លាយ ដូច្នេះថ្ងៃប្រកាសជាផ្លូវការ និងតម្លៃរបស់ស្មាតហ្វូន ក៏នៅមិនទាន់បាន លេចចេញដំណឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport