Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dell​ បាន​បញ្ចេញ​ប៉ា​តង់​ថេ​ប្លេត​បត់​របស់​ខ្លួន​ នៅ​លើ​ USPTO

  • បោះពុម្ព

សព្វថ្ងៃពាក្យថាបត់ នៅលើស្មាតហ្វូន ហាក់ដូចជាមិនមានអ្វីប្លែកនោះទេ ដោយសារក្រុមហ៊ុនជាច្រើន បានប្រាប់ពាក្យនេះទៅកាន់មនុស្សគ្រប់គ្នា ឡើងស៊ាំទៅហើយ។ ដោយឡែក ចំពោះថេប្លេតបត់វិញ

គឺនៅមានពត៌មានតិចតួចមែនទែន ដែលនិយាយពីវា ជាក់ស្ដែងកន្លងមក មានតែ Apple តែមួយគត់ដែលមានពាក្យចចាមអារ៉ាមថា អាចនឹងមាន iPad បត់នៅប៉ុន្មានឆ្នាំខាងមុខទៀត។ ពិតណាស់  គេបានប្រទះឃើញ នូវរូបគំរូថេប្លេតបត់របស់ Dell នៅលើ USPTO ដែលត្រូវបានទទួលស្គាល់ផ្លូវការកាលពីប៉ុន្មានថ្ងៃមុនទៀតផង។

មិនខុសទេ កាលពីពេលេថ្មីៗនេះ ប៉ាតង់ថេប្លេតបត់របស់ Dell ត្រូវបានគេប្រទះឃើញពិតមែន នៅលើ USPTO(US Patent and Trademark Office) ដែលតាមពិតទៅ វាត្រូវបានក្រុមហ៊ុនខាងលើ បង្កើតរូបគំរូនេះឡើង តាំងពីខែកុម្ភៈ ឆ្នាំ 2018 មកម្លេះ ប៉ុន្តែវាទើបតែត្រូវភ្នាក់ងារខាងលើ បង្ហាញជាផ្លូវការ នៅថ្ងៃទី 8 ខែសីហានេះប៉ុណ្ណោះ។ បើតាមរូបរាងដែលយើងបានមើលឃើញ អាចនិយាយបានថា វាជាប្រភេទថេប្លេត ដែលមានគែមជុំវិញតូច ជាមួយបច្ចេកវិទ្យាបត់ មានលក្ខណៈស្រដៀងទៅនឹងសៀវភៅដែរ ពោលគឺ វាទាញអ័ក្សទាំងពីរ ឲ្យកិបចូលគ្នា ដើម្បីធ្វើឲ្យមានតួខ្លូនតូចជាងមុន 2 ដង។

គួរបញ្ជាក់ដែរថា ឧបករណ៍អេក្រង់ពីរនេះ បានរចនាឡើងដោយមានអេក្រង់មួយបន្ទះ លាតស្ទើរពេញផ្ទៃមុខ ដែលតួខ្លួនទាំងសងខាង ត្រូវបានញែកចេញពីគ្នាដោយ អ័ក្សមួយដែលស្ថិតនៅចំកណ្ដាល ហើយវាក៏ជាអ័ក្សមួយដែលអនុញ្ញាតឲ្យតួខ្លួនទាំងសងខាង បត់ចូលគ្នាបានផងដែរ។ លើសពីនេះ Dell បានអះអាងថា ថេប្លេតមួយនេះ នឹងធ្វើឲ្យការទស្សនាផ្សេងៗ មានលក្ខណៈពេញភ្នែកតែម្តង ព្រោះតែគម្លាត ពីគែមមកអេក្រង់មានទំហំតូច ដែលធ្វើការបង្ហាញរបស់វា អាចលាតបានសឹងតែពេញតួខ្លួនទៀតផង ជាងនេះទៅទៀត វាក៏អាចនឹងដំណើរការជាមួយ Window 10 ផងដែរ។

និយាយរួមទៅ នេះជាប៉ាតង់ថ្មីនៃថេប្លេតបត់របស់ Dell ដែលមើលទៅការរចនានេះ ហាក់ដូចជា យកចិត្តទុកដាក់ខ្លាំងមែនទៅលើចំណុចបត់របស់វា ក៏ដូចជាគម្លាតគែមរបស់អេក្រង់ដូច្នេះដែរ។ អញ្ចឹងហើយនេះគ្រាន់តែជា រូបគំរូមួយចំនួននោះទេ ចំណែកឯពេលវេលា ដែលវាអាចនឹងលេចចេញជារូបរាងនោះ ក្រុមហ៊ុនខាងលើមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ដូច្នេះត្រូវរង់ចាំមើលទៅថ្ងៃមុខទៀត។ បើតាមអ្វីដែលយើងបានមើលឃើញនេះ អាចនិយាយបានថា វាប្រហែលជាមិនឆាប់ពេកនោះទេ ណាមួយក្រុមហ៊ុនផ្សេងៗទៀត ក៏មិនទាន់បានបង្ហាញពីបច្ចេកវិទ្យាបត់នៅលើថេប្លេតនេះ ឲ្យបានទូលំទូលាយនោះដែរ ដូច្នេះវាអាចត្រូវចំណាយពេលសិក្សាបន្ថែមទៀតផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/