បណ្តាញសង្គម

រថយន្ដ​ទំនើប​ម៉ាក Bugatti Centodieci មាន​តម្លៃ 8.9 លាន​ដុល្លារ និង​ផលិត​តែ 10 គ្រឿង​ប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ដ ដ៏ល្បីល្បាញម៉ាក Bugatti បានដាក់បង្ហាញនូវ រថយន្ដទំនើបស៊េរីថ្មី Centodieci ដែលអាចចាត់ទុកថាជា រថយន្ដមានកម្លាំងម៉ាស៊ីន ខ្លាំងបំផុតមួយផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន

នៃរថយន្ដថ្មីមួយនេះ គឺស្ថិតនៅកម្រិតខ្ពស់ជាង រថយន្ដទំនើបម៉ាក Bugatti Chiron ចេញលក់កាលពីឆ្នាំ 2016 ទៅទៀត ដោយនៅត្រឹមចំនួន 1,600 កម្លាំងសេះ។ លើសពីនេះទៅទៀត រថយន្ដទំនើបម៉ាក Bugatti Centodieci គឺត្រូវបានគេដាក់លក់ លើតារាងតម្លៃកម្រិតខ្ពស់ រហូតដល់ទៅចំនួន 8.9 លានដុល្លារ និងត្រូវបានផលិតឡើងត្រឹមតែ 10 គ្រឿង លើពិភពលោកប៉ុណ្ណោះ។

បើទោះបីជារថយន្ដទំនើបនេះ ជាជំនាន់ក្រោយក៏ដោយ ប៉ុន្ដែនៅតែរក្សាទុកបាននូវ ការរចនាបថបែប រថយន្ដប្រចាំត្រកូល Bugatti ជំនាន់ដើមដដែល និងមានរូបរាងខាងក្រៅ ស្រដៀងគ្នាទៅនឹង រថយន្ដប្រណិតម៉ាក Bugatti EB110 ចេញលក់កាលពីឆ្នាំ 1991 ដែលស្ថិតនៅក្រោម ការគ្រប់គ្រងដោយលោក Romano Artioli ផងដែរ។ ខណៈពេលដែល ត្រួតពិនិត្យមើលដំបូង យើងប្រាកដជាដឹងថា រថយន្ដទំនើបម៉ាក Bugatti Centodieci គឺត្រូវបានបំផុតគំនិត តាមការឌីហ្សាញបែប រថយន្ដស៊េរីទំនើបៗ ចេញកាលពីចន្លោះឆ្នាំ 1990s និងបានបន្ថែមម៉ូតថ្មីៗ ឲ្យទាន់សម័យថែមទៀត។ ចំណែកឯឈ្មោះរបស់វា “Centodieci” គឺជាភាសាអ៊ីតាលី ដែលតំណាងឲ្យតួលេខ “110” ដើម្បីរំលឹកខួប 110 ឆ្នាំ របស់ក្រុមហ៊ុនផលិតរថយន្ដម៉ាក Bugatti ដ៏ល្បីល្បាញនេះតែម្ដង។

ចំពោះចង្កៀងភ្លើងទាំងអស់ របស់រថយន្ដទំនើបស៊េរីថ្មីនេះ គឺត្រូវបានបំពាក់ដោយអំពូល LED ជំនាន់ក្រោយបំផុត និងមានបំពង់ខ្យល់ចំនួន 5 កន្លែងខុសៗគ្នា ដើម្បីធានាបានថាគ្រប់គ្រាន់ សម្រាប់បម្រើកម្លាំងម៉ាស៊ីន 16-Cyliner ដ៏ធំនៅខាងក្នុងនោះ។ បើយើងមើលទៅលើ ប្រព័ន្ធដំណើរការវិញ រថយន្ដដ៏ប្រណិតនេះ គឺមានផ្ទុកនូវម៉ាស៊ីន 8.0-liter W16 ដែលអាចបញ្ចេញ កម្លាំងសេះបានដល់ទៅ 1,600-HP ឯណោះ។ ក្រុមហ៊ុនផលិតរថយន្ដម៉ាក Bugatti បានលើកឡើងមកថា រថយន្ដទំនើបជំនាន់ក្រោយនេះ មានសមត្ថភាពខ្ពស់ អាចជាន់ពីល្បឿន 0KM/H ដល់ 99KM/H ត្រឹមតែរយៈពេល 2.4 វិនាទីប៉ុណ្ណោះ។

រថយន្ដទំនើបម៉ាក Bugatti Centodieci នឹងចាប់ផ្ដើមដឹកជញ្ចូន ទៅឲ្យអតិថិតជនទាំងអស់ ដែលបានធ្វើការកម្ម៉ង់រួចហើយ នៅឆ្នាំ 2022 ខាងមុខនេះតទៅ ក្នុងតម្លៃរហូតដល់ទៅ 8.9 ដុល្លារឯណោះ។ ក្រុមហ៊ុន Bugatti បានប្រកាសប្រាប់ថា ខ្លួនផលិតរថយន្ដនេះតែ 10 គ្រឿងទេ ហើយរហូតមកដល់ពេលនេះ គឺត្រូវបានលក់ចេញ បានអស់ពីស្ដុកទៅហើយ។ បើសិនបើលោកប្រធាន Stephan Winkelmann អាចប្រកាន់ខ្ជាប់បាននឹង ផែនការរបស់គាត់ ដោយចង់បញ្ចេញ រថយន្ដទំនើបៗចំនួន 2 ស៊េរីជារៀងរាល់ឆ្នាំ ដូច្នេះម៉ូឌែលថ្មីៗជាច្រើនទៀត នឹងអាចចូលរួមជាមួយ  Centodieci, Chiron, Divo និង La Voiture Noire ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport