Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារថ្មីរកឃើញថា Hacker អាចលួចទិន្នន័យអ្នកប្រើប្រាស់តាមរយៈប៊្លូធូបាន

  • បោះពុម្ព

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញពីចំណុចខ្សោយ ដ៏ធ្ងន់ធ្ងរមួយនៅលើប្រព័ន្ធ ប្ល៊ូធូ ដែលអាចអោយពួក Hacker ចូលលួចយក ទិន្នន័យនៃការវាយអក្សរនៅលើ Keyboard, បញ្ជីអាសយដ្ឋាន

និងទិន្នន័យផ្សេងៗជាច្រើនទៀត ពីឧបករណ៍រាប់ពាន់លានគ្រឿង។ ចន្លោះប្រហោងសុវត្ថិភាពនោះ ត្រូវបានគេហៅថា KNOB គឺកើតឡើងដោយការបន្លំយកនូវទិន្នន័យសម្ងាត់ ដែលមានទំហំតូចៗ ក្នុងពេលដែលវាភ្ជាប់ទំនាក់ទំនងលើប្រព័ន្ធ ប៊្លូធូ។ ក្នុងនោះ ពួក Hacker ដែលស្ថិតនៅទីតាំងក្បែរៗអាចប្រើប្រាស់ នូវឧបករណ៍មួយប្រភេទ ដើម្បីទាញយកទិន្នន័យដែលបានផ្ញើចេញទាំងឡាយ។ បន្ទាប់មក ពួកគេនឹងប្រើកូដមួយផ្សេងទៀត ដើម្បីបំបែកយកទិន្នន័យផ្សេងៗបន្តទៀត ដែលមានដូចជា ពាក្យដែលអ្នកវាយនៅលើក្តារចុចឥតខ្សែ, បញ្ជីអាសយដ្ឋាន ឬក៏រូបភាពនានាផងដែរ។ 

KNOB មិនតម្រូវអោយពួក Hacker ទាំងនោះ បញ្ជូលនូវលេខកូដសម្ងាត់ឡើយ ហើយវាក៏មិនបានបង្ហាញអោយឃើញពីសកម្មភាពនៅលើផ្ទាំងកម្មវីធីប៊្លូធូ រួមទាំង ប្រព័ន្ធប្រតិបត្តិការណ៍ដែលកំពុងប្រើប្រាស់ ដែលនោះ វាពិបាកក្នុងការលាតត្រដាងរកអ្នកវាយប្រហារ ប្រសិនបើមិនមាន ឧបករណ៍ជំនួយពិសេសណាមួយចូលរួម។ លើសពីនោះ KNOB ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធ ប៊ូធូដែលអសុវត្ថិភាព ព្រោះវាបង្កនូវភាពងាយរងគ្រោះនៅលើឧបករណ៍ជាច្រើន នេះ បើផ្អែកតាមក្រុមអ្នកស្រាវជ្រាវបានសិក្សា និងសាកល្បងនៅលើ ប្រព័ន្ធប៊្លូធូចំនួន 14 ផ្សេងៗគ្នា រួមមាន Broadcom, Apple និង Qualcomm ជាលទ្ធផល វាងាយរងគ្រោះទាំងអស់។

ខណៈពេលនេះ យើងក៏បានឃើញក្រុមហ៊ុនទាំងនោះបាន បញ្ជេញនូវកំណែរអាប់ដេតមួយចំនួន ដើម្បីដោះស្រាយនូវបញ្ហាសុវត្ថិភាព KNOB ដែលមានដូចជា៖

Microsoft Windows

• Apple macOS, iOS, and watchOS

Google for Android

• Cisco IP phones and Webex

Blackberry powered by Android phones

សរុបមក មិនថាជាការប្រើប្រាស់លើប្រព័ន្ធប៊្លូធូ ឬប្រព័ន្ធឥតខ្សែណាមួយឡើយ វាតែងមានចន្លោះប្រហោង សម្រាប់ពួក Hacker មិនចេះចប់មិនចេះហើយ តាមរយៈព័ត៌មានលេចចេញកន្លងមក។ នោះបញ្ជាក់អោយឃើញថា យើងក៏គួរគប្បីប្រយ័ត្នប្រយែង ចំពោះការរក្សាទិន្នន័យសម្ងាត់នានា ផ្ទាល់ខ្លួនផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport