Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1-អាមេរិកនឹងផ្តល់ពេលដល់ Huawei ចំនួន ៩០ ថ្ងៃបន្ថែមទៀតដើម្បីដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្

  • បោះពុម្ព

បន្ទាប់ពីការហាមឃាត់មិនអោយមានការធ្វើពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក កាលពី 3 ខែកន្លងទៅនោះ ពេលនេះក៏ជាពេលកំណត់ដែល ក្រុមហ៊ុន Huawei ត្រូវដកចេញរាល់ការពាក់ព័ន្ធនានា។ នេះបើយោងទៅតាម

សារព័ត៌មាន រ័យទ័រ បានប្រាប់អោយដឹងថា ក្រសួងពាណិជ្ជកម្មនាសហរដ្ឋអាមេរិក បានពន្យាពេលដល់ Huawei ក្នុងរយៈពេល 90 ថ្ងៃបន្ថែមទៀត ដើម្បីអោយ ក្រុមហ៊ុន នេះបន្ត ដោះស្រាយ នូវរាល់រឿង រាវដែលពាក់ព័ន្ធទាំងអស់អោយដាច់ស្រេច។ 

ក្នុងនោះ ការពន្យាពេលដែលមាន 90ថ្ងៃ កន្លងទៅត្រូវបានដល់កំណត់នៅថ្ងៃទី 19 ខែ សីហានេះផងដែរ។ បញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងទទួលបានការអនុគ្រោះ ដើម្បីធ្វើការរៀបចំទៅលើ ប្រព័ន្ធទំនាក់ទំនង និង ការអាប់ដែត Software នៅលើទូរសព្ទបន្តទៀត។ វាប្រហែលជាមានសង្ឃឹមទៅលើ ទូរសព្ទ ម៉ូឌែល P30 Pro ដែលនៅតែអាចទទួលការអាប់ដែត បន្តដល់ចុងឆ្នាំនេះ។

នេះប្រហែលមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេ ព្រោះមើលទៅ Huawei នៅតែគ្មានសង្ឃឹមណាមួយដែលអាចឈានជើងចូលសហរដ្ឋអាមេរិកសារជាថ្មីឡើយ។ តាមរយៈជម្លោះពាណិជ្ជកម្មដែលបាន កើតឡើងរវាងប្រទេសទាំងពីរនេះកន្លងទៅ យើងបានដឹងថា អាមេរិកបានព្យាយាមបង្ហាញពីអនុភាពរបស់ខ្លួនទៅកាន់ ប្រទេសចិន ហើយវាអាចជាយុទ្ធសាស្រ្តថ្មីផ្សេងទៀត ដែលស្ថិតក្នុងគោលបំណងយកឈ្នះលើ ប្រទេសចិនដែលយើងមិនអាចស្មានដឹង។ ប្រសិនបើ ចិនមានបំណងចង់រក្សាអាជ្ញាប័ណ្ណបន្ត ឬជាអចិន្ត្រៃយ៍នោះ ប្រហែលត្រូវមានការដោះដូរផ្សេងទៀតមកជំនួស។ នេះបានបង្ហាញថា គ្មានទូរសព្ទរបស់ក្រុមហ៊ុន Huawei ណាមួយដែលអាចមានសង្ឃឹមថានឹងទទួលបានកំណែរអាប់ដែត Software បន្តជារៀងរហូតនោះទេ នៅក្នុងសហរដ្ឋអាមេរិក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport