បណ្តាញសង្គម

YouTube នឹងឈប់អនុញ្ញាតអោយម្ចាស់ចំរៀងទាំងអស់ ទាមទារកម្មសិទ្ធបញ្ញា លើចំរៀងខ្លីៗរបស់ខ្លួនបានទៀតហើយ

នៅខែក្រោយនេះ YouTube នឹងបញ្ឈប់ការផ្តល់សិទ្ធទាមទារកម្មសិទ្ធបញ្ញា លើវីដេអូចំរៀងដែលមានរយៈពេលខ្លីជ្រុល ឬក៏អាចជាចំរៀងដែលថតជាប់ដោយអចេតនា ណាមួយ។ YouTube បានបន្តថា

វាដូចជាអយុត្តិធម៌ពេកហើយដែលយើងនឹងទៅហាមឃាត់ លើវីដេអូដែលមានជាប់ចំរៀងកម្មសិទ្ធបញ្ញា ក្នុងរយៈពេលខ្លីទាំងនោះ ទោះបីជាមានត្រឹមតែ 5 វីនាទីក៏ដោយ។ គោលការណ៍ថ្មីនេះ នឹងចាប់ផ្តើមដំណើរការនៅខែ កញ្ញាខាងមុខ ដែល YouTube នឹងផ្អាកនូវសិទ្ធក្នុងការទាមទារពីសំណាក់ម្ជាស់វីដេអូ បើសិនជាម្ចាស់វីដេអូនោះ ព្យាយាមរកវិធី ក្នុងការទាមទារកាលុបចេញវីដេអូ ដែលមានជាប់ចំរៀងខ្លីៗរបស់ខ្លួន នៅក្នុងនោះ។  

យ៉ាងណាមិញ ម្ចាស់វីដេអូគ្រប់រូប អាចមានសិទ្ធក្នុងការប្លុក ឬមិនអនុញ្ញាតអោយរកប្រាក់បាន នូវរាល់វីដេអូណា ដែលមានជាប់ចំរៀងខ្លូនក្នុងនោះ បានដោយខ្លួនឯង។ YouTube ក៏បានបន្ថែមថា ខ្លួនក៏បានដឹងពីបញ្ហានេះផងដែរថា វានឹងធ្វើអោយមាន វីដេអូ ជាច្រើននឹងអាចត្រូវបានប្លុក តែវាប្រសើរជាង ដែលបញ្ហានេះមិនត្រូវបានដោះស្រាយផងដែរ យ៉ាងណានោះ យើងនឹងព្យាយាមអោយវាកាន់តែល្អប្រសើរ និងមានតុល្យភាពនៅក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនូវគោលការណ៍ថ្មីនេះ នឹងតម្រូវអោយ ម្ចាស់វីដេអូទាំងនោះ ធ្វើការពិនិត្យឡើងវិញ រាល់វីដេអូរបស់ខ្លួន សារជាថ្មី។

កាលពីខែមុននេះ YouTube បានសុំអោយម្ចាស់កម្មសិទ្ធបញ្ញាទាំងអស់ ធ្វើការបញ្ជាក់ពីផ្នែកណាមួយ នៃវីដេអូ ដែលមានជាប់ចំរៀងរបស់ខ្លួនក្នុងនោះ។ លើសពីនោះ គេក៏បានណែនាំពីមុខងារ Timestamps ថ្មីដែលមាននៅក្នុង Creator Studio ជាវិធីសាស្ត្រងាយៗដើម្បីលុបចេញនូវ វីដេអូដែលជាប់កម្មសិទ្ធបញ្ញារបស់ខ្លួនទាំងអស់ ។

YouTube បានបន្តថា ដើម្បីជៀសវៀងពីបញ្ហាទាំងនោះ អ្នកបង្កើតវីដេអូទាំងអស់មិនគួរ បញ្ជូលនូវវីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ក្នុងវីដេអូរបស់ខ្លួននោះទេ ទោះបីជាវាបានថតចូលដោយ អចេតនា ក៏ដោយ។ ហើយ បណ្តាញសង្គមដែលមានវីដេអូ ច្រើនកុះករនេះ បានជំរុញអោយ ម្ចាស់វីដេអូទាំងអស់ប្រើប្រាស់ចំរៀងដែល មានប្រភពច្បាស់លាស់ ដែលមាននៅលើ YouTube Library ផ្ទាល់ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport