Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​លក់​នាឡិកា​ឆ្លាត​វៃ​របស់ Samsung មាន​ការ​កើន​ឡើង​ប្រចាំ​ឆ្នាំ​ដល់​ទៅ 121% ឯ​ណោះ

  • បោះពុម្ព

រុមហ៊ុនស្រាវជ្រាវ Canalys បានដាក់បង្ហាញនូវតួរលេខ ចំណែកទីផ្សារនាឡិកាឆ្លាតវៃ នៅឯសហរដ្ឋអាមេរិក ដោយលទ្ធផលសរុប គឺមានភាពខុសប្លែកច្រើន ផងដែរ។ នាពេលត្រីមាសទី 2 នៃឆ្នាំ 2019

បានបង្ហាញឲ្យឃើញថា ទីផ្សារលក់នាឡិកាឆ្លាតវៃ បានឈានដល់ទៅ ទឹកប្រាក់ចំណូលសរុប ពីរពាន់លានដុល្លារ ជាមួយនឹង ការដឹកជញ្ជូនសរុបចំនួន 7.7 លានគ្រឿងឯណោះ។ ហេតុដូច្នេះហើយ គឺមានការកើនឡើង រហូតដល់ទៅចំនួន 38% បើប្រៀបធៀបទៅនឹង ត្រីមាសទីពីរនៃឆ្នាំ 2018 កន្លងផុតទៅនេះ។

ពិតណាស់ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល តទៅទៀតនោះទេ ដោយនាឡិកាឆ្លាតវៃ ដែលមានចំណែកទីផ្សារ ច្រើនជាងគេបង្អស់ គឺបានទៅលើ Apple ដោយឈរនៅលើ តំណែងកំពូលដដែល។ ចំពោះការកាន់កាប់ ចំណែកឯទីផ្សារ គឺបានចំនួន 37.9% ប៉ុន្ដែហាក់បីដូចជា មានការធ្លាក់ចុះបន្ដិច ពីព្រោះកាលពីក្នុងឆ្នាំ 2018 អាចកាន់កាប់បានដល់ទៅ 39.5% ដោយឡែកនៅតែមាន កំណើនប្រចាំឆ្នាំចំនួន 32% រឹងមាំផងដែរ។ បន្ទាប់មកទៀតគឺ Fitbit ដែលជាក្រុមហ៊ុនអាមេរិក និងទទួលបានចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារ 24.1% និងកំណើនប្រចាំឆ្នាំ 18% សាមញ្ញធម្មតា។

បើទោះបីជាក្រុមហ៊ុន Samsung កំពុងដេញតាមពីក្រោយ Fitbit ដោយស្ថិតនៅចំណាត់ថ្នាក់លេខ 3 យ៉ាងណាក្ដី ប៉ុន្ដែប្រទះឃើញមាន ការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ ដែលជាពិសេសគឺនៅលើ កំណើនប្រចាំឆ្នាំ អាចឡើងដល់ទៅ 121% ឯណោះ។ សម្រាប់ចំណែកទីផ្សារវិញគឺ ស្ថិតនៅត្រឹមតែចំនួន 10.6% ប៉ុន្តែជាមួយតួរលេខដូចនេះ អាចជាទិសដៅត្រឹមត្រូវ ដើម្បីរីកចម្រើនតទៅទៀត។ អ្នកវិភាគជំនាញ បានលើកឡើងថា ភាពជោគជ័យរបស់ Samsung នៅលើទីផ្សារនាឡិកាឆ្លាតវៃ គឺបណ្ដាលមកពីត្រកូល Galaxy Watch ដែលមានតម្លៃចន្លោះពី 200 ដុល្លារទៅ 300 ដុល្លារ (អាចខុសគ្នាតាមទីផ្សារនីមួយៗ) និងព្រមទាំងមានរូបរាង ទាក់ទាញផងដែរ។

ក្រៅពីនេះទៅទៀត Google Wear OS ដែលជាប្រព័ន្ធប្រតិបត្តិការ Android សម្រាប់នាឡិកាឆ្លាតវៃ ហាក់បីដូចជា មិនសូវល្អទាល់តែសោះ ដោយ Fossil Group គឺជាក្រុមហ៊ុនតែមួយគត់ ដែលបានជ្រើសរើសប្រើ Wear OS នៅលើនាឡិកាឆ្លាតវៃរបស់ខ្លួន ហើយបានឈរនៅលើ តារាងកំពូលទាំងប្រាំ។ មូលហេតុនេះហើយ បានជា Google ត្រូវតែខិតខំព្យាយាម ឲ្យបានខ្លាំងជាងឥឡូវនេះ ដើម្បីអាចទទួលបាន តំណែងកំពូលផ្នែកខាង Software នៅលើនាឡិកាឆ្លាតវៃ ដូចជា Android នៅលើស្មាតហ្វូន អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport