Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OnePlus​ 7T​ និង​ 7T​ Pro​ ទំនង​ប្រកាស​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ 26​ ខែ​កញ្ញា​ខាង​មុខ​នេះ

  • បោះពុម្ព

ក្នុងឆ្នាំនេះ យើងឃើញថាត្រកូលស្មាតហ្វូនកំពូលៗ ដែលប្រកាសចេញមក ហាក់មានច្រើនម៉ូឌែលខុសពីរាល់ដង ជាក់ស្ដែងសូម្បីតែ Samsung Galaxy S10 series ក៏មានបន្ថែមសមាជិកថ្មីមួយម៉ូឌែលទៀតគឺ S 10e

ដែលវាមានតម្លៃធូរថ្លៃជាងម៉ូឌែលផ្សេងៗទៀត នៃត្រកូលមួយនេះ។ មិនខុសទេ OnePlus ក៏ដូចគ្នាដែរ ដោយកាលពីប៉ុន្មានខែមុន យើងបានឃើញវត្តមានផ្លូវការរបស់ OnePlus 7 និង 7 Pro ដែលរាល់ឆ្នាំស្មាតហ្វូនត្រកូលនេះ មិនដែលមានកន្ទុយ Pro នោះទេ។ ផ្ទុយទៅវិញ បើទោះបីជាមាន 2 ម៉ូឌែលហើយពិតមែន ប៉ុន្តែច្បាស់ណាស់ក្រុមហ៊ុនមួយនេះ នៅសល់កន្ទុយ T មួយទៀត សម្រាប់បញ្ចេញលក់តាមក្រោយផងដែរ។

ពិតណាស់ បើតាមពត៌មានបែកធ្លាយលើកមុន OnePlus 7T និង 7T Pro ហាក់មានរូបរាងស្រដៀងគ្នាទៅនឹង 2 ម៉ូឌែលមុនដែរ។ ដោយឡែកនៅក្នុងពេលនេះវិញ ស្មាតហ្វូនថ្មីទាំងពីរម៉ូឌែលនេះ ត្រូវបានគេរំពឹងថា វាអាចនឹងបង្ហាញខ្លួនជាផ្លូវការមុនគេ នៅក្នុងប្រទេសឥណ្ឌាទៀតផង ពោលគឺខ្ទង់ថ្ងៃទី 26 ខែកញ្ញាខាងមុខ ខណៈពេលដែលនៅក្នុងតំបន់អឺរ៉ុបវិញ វាអាចនឹងចូលដល់ថ្ងៃទី 10 ខែតុលាផងដែរ។ មួយវិញទៀត មិនថានៅទីផ្សារណាទេ វាអាចនឹងត្រូវដាក់លក់ នៅក្នុងថ្ងៃទី 15 ខែតុលាដូចគ្នាទាំងអស់តែម្ដង។ គួរបញ្ជាក់ដែរថា ស្មាតហ្វូននេះ អាចនឹងបំពាក់បន្ទះឈីបប្រភេទ Snapdragon 855+ ហើយចំណែកឯ 5G វិញ យើងនៅមិនទាន់ដឹងថា វាអាចមកជាមួយស្មាតហ្វូនកន្ទុយ T ខាងលើនេះ ឬមួយក៏ចាំពេលក្រោយទៀតនោះទេ។

ដូច្នេះហើយ បើសិនកាលបរិច្ឆេទខាងលើនេះ ពិតប្រាកដមែន អញ្ចឹងមានន័យថា ប្រហែលជាងមួយខែទៀត OnePlus 7T និង 7T Pro នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ឲ្យសារធារណៈជនបានឃើញ ហើយវាក៏អាចជាស្មាតហ្វូនមួយ ដែលធ្វើឲ្យទីផ្សារស្មាតហ្វូនកំពូលផ្សេងទៀត មានការប្រែប្រួលផងដែរ។ ហេតុនេះ ពត៌មានច្បាស់ការ ប្រហែលជាត្រូវលាតត្រដាងនៅក្នុងខែកញ្ញាខាងមុខ ហើយពេលនោះ យើងនឹងបានដឹងទាំងអស់គ្នាថា តើវាមានចំណុចសំខាន់អ្វីខ្លះ ដែលអាចធ្វើឲ្យអតិថិជន ក្រឡេកមើលបាន?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport