Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទ​ដៃ Supreme ផលិត​ឡើង​ជា​ពិសេស សម្រាប់​អ្នក​ស្រលាញ់​ស្លាក​សញ្ញា​នេះ

  • បោះពុម្ព

ក្រុមហ៊ុនឌីហ្សាញម៉ូត ដ៏ល្បីល្បាញម៉ាក Supreme បានប្រកាសចេញនូវ ផលិតផលថ្មីៗរបស់ខ្លួន សម្រាប់ចេញលក់នៅ រដូវកាលចុងឆ្នាំនេះ ដែលរួមមានដូចជា តុក្កតា Voodoo Dolls និងឈុតវាយកូនបាល់ Tennis

ថែមទៀតផង។ ចំពោះអ្វីដែលធ្វើការឲ្យ កាន់តែពិសេសមួយទៀត នោះគឺជាទូរសព្ទ Supreme ជំនាន់ដំបូងបង្អស់ ដែលផលិតឡើងដោយ Blu និងសម្រាប់បុគ្គលទាំងឡាយណា ដែលតែងតែចូលចិត្ត ម៉ាករបស់ក្រុមហ៊ុននេះ។ ផលិតផលទាំងអស់នេះ នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 22 ខែសីហាឆ្នាំ 2019 តទៅហើយ និងអាចរកជាវបាន តាមហាង Supreme នៅទីក្រុងញូវយ៉ក, ឡូសអេនជឺលេស, ឡុងដុង និងប៉ារីស ផងដែរ។

ទោះបីជាយ៉ាងណាក្ដី នៅលើគេហទំព័រផ្លូវការ គឺមិនបានបញ្ជាក់ប្រាប់ អំពីតម្លៃរបស់ទូរសព្ទនេះ នៅឡើយទេ ប៉ុន្ដែយើងរំពឹងទុកមុនថា នឹងមិនមានតម្លៃទាបនោះទេ ពីព្រោះវាមានស្លាកសញ្ញា បង្ហាញអំពីម៉ាកផលិតផល Supreme ហើយក្រុមហ៊ុនមួយនេះ មិនធ្លាប់លក់ផលិតផល ក្នុងតម្លៃទាបឡើយ។ បើយើងមើលទៅលើ កម្លាំងម៉ាស៊ីនរបស់ទូរសព្ទនេះ គឺវាប្រើបានតែប្រព័ន្ធ 3G និងមានកាមេរ៉ាមួយគ្រាប់ នៅសន្ទះខាងក្រោយដូចជា Pixel 3 ដែរ ប៉ុន្ដែគុណភាពរបស់រូបថត ប្រាកដជាមិនអាចឈ្នះ Pixel 3 នោះទេ។

ចំណែកឯការឌីហ្សាញវិញនោះ វាមានរូបរាងខាងក្រៅ ស្រដៀងគ្នាទៅនឹងទូរសព្ទ Blu Zoey 2.4 អញ្ចឹងដែរ ដោយមានអេក្រង់ទំហំ 2.4 អ៊ីញ និងអង្គផ្ទុកទិន្នន័យទំហំ 128MB ប៉ុន្ដែក្រុមហ៊ុន Supreme នឹងបន្ថែមកាតមេម៉ូរី 16GB ឲ្យដោយឥតគិតថ្លៃ។ នេះគឺមិនមែនជា លើកដំបូងនោះឡើយ ដែល Supreme ចូលរួមសហការជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា ដោយកាលពីមុនមក ក៏ធ្លាប់បានប្រកាសចេញ Power Bank 10,000mAh សម្រាប់ដាក់លក់ក្នុងតម្លៃ 110 ដុល្លារថែមទៀតផង។

ពិតប្រាកដណាស់ វាមិនអាចដើរតួជំនួស ស្មាតហ្វូនរបស់លោកអ្នក កំពុងប្រើប្រចាំថ្ងៃនោះទេ ប៉ុន្ដែបើសិនជាចង់មានទូរសព្ទ សម្រាប់ដាក់ស៊ីមមួយទៀត ឬក៏ជាអ្នកនិយមគាំទ្រម៉ាក Supreme ដូច្នេះវាក៏ល្អម្យ៉ាងដែរ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ យើងមិនទាន់ទទួលបាន ព័ត៌មានអំពី តម្លៃដាក់លក់ នៅឡើយទេ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Supreme ហាក់បីដូចជា ដាក់លក់ទូរសព្ទនេះ នៅតែតាមតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះតាមតំបន់អាស៊ីយើង ពិតមិនងាយ រកជាវបាននោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport