បណ្តាញសង្គម

vivo​ NEX​ 3​ អាច​គាំ​ទ្របាន​ទាំង​ 4G​ និង​ 5G​ ព្រម​ទាំង​មាន​មុខ​ងារ​ NFC​ ទៀត​ផង​​ vivo​ NEX​ 3​ អាច​គាំ​ទ្របាន​ទាំង​ 4G​ និង​ 5G​ ព្រម​ទាំង​មាន​មុខ​ងារ​ NFC​ ទៀត​ផង​​

កាលពីម្សិលមិញ អ្នកគ្រប់គ្រងទូទៅរបស់ vivo បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលវាជាការ screenshot នៅលើស្មាតហ្វូនម៉ូឌែលថ្មី vivo NEX 3 ទៀតផង។ ពិតណាស់ តាមរយៈការបង្ហោះនោះ បានឲ្យដឹងថា

ស្មាតហ្វូនអេក្រង់ភ្លោះនេះ បានបំពាក់ជាមួយបច្ចេកវិទ្យា 5G ផងដែរ ប៉ុន្តែវាដូចជាមិនមានអ្វីប្លែកនោះទេ ព្រោះមានក្រុមហ៊ុនច្រើនរួចទៅហើយ ដែលបានប្រើប្រាស់បណ្តាញអ៊ីនធើណេត ជំនាន់ចុងក្រោយនេះ។ 

មិនខុសទេ វាគ្មានអ្វីប្លែកឡើយ ចំពោះ 5G ប៉ុន្តែអ្វីដែលប្លែកនោះគឺ យើងឃើញថា ស្មាតហ្វូនមួយនេះ អាចទ្រទ្រង់បានទាំងសេវា 4G និង 5G ជាពិសេសទៅទៀតវាក៏មានមុខងារ NFC មកជាមួយទៀតផង។ លើសពីនេះ បើតាមការបញ្ជាក់របស់លោក Li Xiang ដែលមានតួនាទីដូចបានរៀបរាប់ខាងលើ បានឲ្យដឹងថា ត្រកូល NEX ជំនាន់ថ្មីនេះ បានរចនាឡើងជាមួយអេក្រង់លាតពេញតែម្ដង ហើយគែមសងខាងទាំងមុខនឹងក្រោយ កោងចូលគ្នា ដែលវាត្រូវបានគេហៅថា Waterfall display ផងដែរ។ កាន់តែពិសេសនោះ វាអាចជាស្មាតហ្វូនដែលស្ទើរតែគ្មានគែមទៅហើយ ពោលគឺវាអាចនឹងមានគែមព័ទ្ធជុំវិញតូចបំផុត ខុសប្លែកពីស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះដូច្នេះដែរ។

គួរបញ្ជាក់ដែរថា ស្មាតហ្វូននេះ អាចនៅតែមានរន្ធដោតកាស 3.5mm ស្ថិតនៅផ្នែកខាងក្រោម ជាមួយរន្ធបំពងសំលេង រួមទាំងរន្ធសាកថ្មផងដែរ។ vivo NEX 3 ត្រូវបានគេរំពឹងថា អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855+ ដែលអាចមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ហើយខាងមុខវិញ វានៅតែមិនទាន់ច្បាស់នៅឡើយ ដោយអាចជាប្រភេទកាមេរ៉ាផុសឡើង ឬមួយអាចជា សេនស័រកាមេរ៉ាបង្កប់ក្រោមអេក្រង់ក៏ថាបាន។

ដូច្នេះហើយ បើតាមប្រធានគ្រប់គ្រងទូទៅរបស់ vivo បានបង្ហាញថា ត្រកូល NEX ជំនាន់ទី 3 អាចទ្រទ្រង់បានទាំងសេវា 4G និង 5G ក៏ដូចជាមានមុខងារ NFC ភ្ជាប់មកជាមួយផងដែរ។ ចំពោះកាលបរិច្ឆេទប្រកាសចេញរបស់ស្មាតហ្វូននេះ គឺយើងនៅមិទាន់ដឹងនៅឡើយទេ ចំណែកឯចំណុចសំខាន់ៗជាច្រើនទៀត ក៏យើងនៅតែមិនទាន់ច្បាស់ដូចគ្នា ហេតុនេះអាចនិយាយបានថា ស្មាតហ្វូនខាងលើ នៅមានអាថ៌កំបាំងជាច្រើន ដែលមិនទាន់អាចឲ្យដឹងបាន អញ្ចឹងចាំមើលទៅថ្ងៃមុខទៀត យើងប្រហែលជាអាចទទួលដំណឹងច្បាស់ជាងនេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport