បណ្តាញសង្គម

Samsung​ កំពុង​មាន​គម្រោង​ដាក់​បង្ហាញ​បន្ទះ​អេក្រង់ ​Quantum ​Dot​ OLED ​ថ្មី​នា​ពេល​អនា​គត​

កាលពីពេលថ្មីៗ កន្លងទៅនេះ មានប្រភពរបាយការណ៍មួយមកពី The Korean Herald រាយការណ៍ថា ក្រុមហ៊ុន Samsung បានកាត់បន្ថយការផលិត បន្ទះអេក្រង់ LCD របស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនយក្យប្រចាំ

ប្រទេសកូរ៉េខាងត្បូងមួយនេះ ដែលធ្លាប់តែបានប្រើបន្ទះអេក្រង់ LCD ចំនួន 250,000 ក្នុងប្រទេសកូរ៉េ រៀងរាល់ខែ នឹងត្រូវបិទនូវខ្សែសង្វាក់ផលិតកម្ម LCD របស់ខ្លួនមួយ ដែលមានសមត្ថភាពផលិត 90,000 ក្នុងមួយខែ ហើយនឹងចាប់ផ្តើមកាត់បន្ថយការផលិតបន្ទះ LCD ចំនួន 30,000 បន្ថែមទៀត នៅខែក្រោយ។

មូលហេតុចំបងនៃការកាត់បន្ថយផលិតកម្ម គឺកត្តាប្រាក់ចំណេញកាន់តែយ៉ាប់យ៉ឺន ដោយសារការផ្គត់ផ្គង់ លើទីផ្សារលើសកម្រិត ប៉ុន្ដែផលចំណេញមានភាពកាន់តែ អាក្រក់ទៅៗ។ មួយវិញទៀត វាត្រូវបានគេមើលឃើញថា នេះជាការបម្រុងទុកមុន ក្នុងការផ្លាស់ប្តូរពីផលិតកម្ម LCDs ទៅផលិតបន្ទះ QD-OLED វិញ ដើម្បីជំរុញអាជីវកម្ម OLED របស់ខ្លួន បន្ថែមទៀត។ ពិតណាស់ Samsung ក៏ធ្លាប់បានផលិតបន្ទះអេក្រង់ Quantum Dot (QD) រួចមកហើយដែរ សម្រាប់ TV និងបន្ទះ OLED សម្រាប់ស្មាតហ្វូន ផងដែរ។ ជាមួយ បន្ទះបង្ហាញ QD-OLED នេះ Samsung មានគម្រោងនាំយកបច្ចេកវិទ្យាទាំង 2 នោះ ដើម្បីបង្កើតជា Hybrid Display។

លោក Lee Dong-hoon ជា CEO ផ្នែក Samsung Display បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការដាក់បង្ហាញអេក្រង់ប្រភេទ QD-OLED នេះ នៅក្នុងសេចក្តីអត្ថាធិប្បាយជាសាធារណៈ ប៉ុន្តែលោក មិនបានចែករំលែក អំពីព័ត៌មានលម្អិត ផ្សេងទៀតទេ។ ខណៈពេលដែល មិនទាន់មានការបញ្ជាក់ច្បាស់លាស់ ពីទីណាដែល Display ទាំងនេះ នឹងត្រូវបានប្រើជាមួយ នៅពេលដែលវា បានបង្កើតឡើងនោះ ប៉ុន្តែវាអាចប្រើបាននៅលើ TV ព្រោះជាគោលដៅមួយ ដែលអាចធ្វើទៅបាន។ យ៉ាងណា បច្ចុប្បន្ននេះ Samsung បានប្រើបន្ទះ LED Quantum Dot នេះ សម្រាប់ទូរទស្សន៍របស់ខ្លួនហើយ ប៉ុន្តែថ្មីៗនេះ Samsung បានចាប់ផ្តើមផ្លាស់ប្តូរទៅជាបន្ទះ Micro LED វិញ ដើម្បីបំពាក់លើ ឧបករណ៍ប្រណីតៗ របស់ខ្លួនផងដែរ។

ទោះបីជា មានពាក្យចចាមអារ៉ាមថា Samsung Display នឹងវិនិយោគទឹកប្រាក់ប្រមាណជា 8.3 ពាន់លានដុល្លារ ដើម្បីធ្វើពាណិជ្ជកម្មលើបន្ទះបង្ហាញ QD-OLED ក៏ដោយ ក៏មិនទាន់មានអ្វីត្រូវបានបញ្ជាក់ ពីការអះអាងនេះ នៅឡើយទេ។ ដោយឡែក សំរាប់ពេលនេះ មានរបាយការណ៍មួយ បាននិយាយថា Samsung នឹងមានគោលបំណងម្ដងទៀត ក្នងការបិទផលិតកម្មបន្ទះ LCD ដើម្បីផលិតអេក្រង់ប្រភេទ QD-OLED នាពេលអនាគត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/