បណ្តាញសង្គម

មូលហេតុ ២ យ៉ាង ធ្វើឲ្យក្រុមការងារ MAMA ២០១៩ ឈឺក្បាលរឿងរក​ទីតាំងរៀបចំកម្មវិធីមិនបាន

កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Mnet Asian Music Award 2019 កំពុងតែស្ថិតនៅក្នុងស្ថានភាពដើររកទីតាំងរៀបចំកម្មវិធីមិនបាន។

នៅថ្ងៃទី ២០ សីហា អ្នកតំណាងរបស់កម្មវិធី Mnet Asian Music Award 2019 បានប្រាប់ថា MAMA ២០១៩ បានរំសាយគម្រោងដើមរបស់ពួកគេ ដែលពួកគេបានជ្រើសរើស Hong Kong និងជប៉ុន ធ្វើជាទីតាំងរៀបចំ MAMA ២០១៩ ហើយការប្រគំតន្ត្រីធំប្រចាំឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខែ ធ្នូ។

ចំពោះមូលហេតុមាន២ ទី១ បើសិនជាកម្មវិធី MAMA ២០១៩ ធ្វើឡើងនៅ Hong Kong គឺពិបាក ដោយសារតែ នៅទីនោះមានការធ្វើបាតុកម្ម ដែលវាអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកចូលរួម ។ នេះបើអ្នកតំណាងកម្មវិធី។ វិលមកមូលហេតុទី២វិញ ប្រភពបន្តថា សព្វថ្ងៃនេះ ទំនាក់ទំនងរវាងកូរ៉េ និង ជប៉ុនក៏មិនសូវជាល្អប៉ុន្មានដែរ។

 

ក្រៅពិទីតាំងខាងលើ ដែលមានឧបសគ្ តាមគរបាយការណ៍នោះបានឲ្យដឹងទៀតថា ពេលនេះ កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំនេះ កំពុងតែពិចារណាទៅលើប្រទេសចំនួន២ នៅក្នុងអាស៊ីអាគ្នេយ៍ គឺប្រទេសថៃ និងវៀតណាម។ បន្ថែមពីនេះ ប្រភពពី Mnet ក៏បានឲ្យដឹងថា Hong Kong និង ជប៉ុន មិនមែនជាទីតាំងសម្រាប់ការរៀបចំពីធីនោះទេ ហើយក្រុមរការងារកំពុងតែសម្លឹងមើលទីតាំងផ្សេង នៅជុំវិញអាស៊ីទាំងមូល៕

 

ដកស្រង់ពី៖ Sabay