Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀមៗ! ក្រោយ​មនុស្ស​បុក​ទៅ​ដាក់​ពាក្យ​នៅ​សៀមរាប ឥឡូវ​​ដល់​អ្នក​ខេត្ត​ស្វាយ​រៀង​វិញ​ហើយ

  • បោះពុម្ព

កម្មវិធីនៃការប្រកួតចម្រៀងឈានចូលទៅ កាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី ១

បានឈានមកដល់សប្ដាហ៍ទី ៣ ហើយ ដោយឆ្ពោះទៅកាន់ខេត្តស្វាយរៀង បន្ទាប់ពីសប្តាហ៍ទី ២ បានធ្វើការជម្រុះនៅឯក្រុងសៀមរាបផ្សារទំនើប The Heritage Walk រួចហើយនាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019។

បើតាមអ្នករៀបចំ នៅក្នុងការជម្រុះនៅខេត្តក្រុងសៀមរាបនោះ គេសង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងមានកំណើនកើនលើសពីសប្ដាហ៍ទី១ ដែលបានធ្វើឡើងនៅឯក្រុងបាត់ដំបង។ វិលមកសប្ដាហ៍ទី៣ ដែលត្រូវធ្វើនៅខេត្តស្វាយរៀងវិញ អ្នករៀបចំបានបញ្ជាក់ថា ការដាក់ពាក្យក្នុងវគ្គជម្រុះ នឹងធ្វើឡើងនៅឯ LBN ASIAN Hotel នាថ្ងៃ ព្រហស្បតិ៍ទី 22 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ។

អ្នករៀបចំថ្លែងថា "សម្រាប់បងប្អូនដែលមិនទាន់បានដាក់ អាចស្រូតទៅដាក់ទៅបាទ ព្រោះពេលមានមិនច្រើនទេ ដើម្បីសម្រេចក្ដីស្រមៃឲ្យបុត ធីតារបស់បងប្អូន"។ តាមគម្រោង កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង 8:00 ព្រឹកតទៅ! ក្នុងនោះ គឺប្រិយមិត្តអ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាមតែម្ដង។

សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី ១ ក្នុងកម្មវិធី "Cambodian Idol Junior Concert” ទាំងអស់គ្នា។ កម្មវិធីនេះត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ។ ចំពោះអ្នកដែលបានជយលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ 100 លានរៀល ពីកម្មវិធី “Cambodian Idol Junior"។

ប៉ុន្តែអ្នករៀបចំបញ្ជាក់ថា នៅមុនដល់ការដាក់ពាក្យនាថ្ងៃស្អែកនៅខេត្តស្វាយរៀងនោះ នារសៀលថ្ងៃទី ២១ សីហា ឆ្នាំ នេះវិញ ក៏នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រី “Cambodian Idol Junior Concert" ដែលបើកឲ្យបងប្អូនធ្វើការចូលរួមទស្សនាដោយសេរី ចាប់ពីម៉ោង ៧:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ៤។

កំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ ឆន សុវណ្ណរាជ និង សុខ ស្រីនាង រួមទាំងតារាចម្រៀងវ័យក្មេងទាំងពីររូបទៀតមានដូចជា ពេជ្រ ថៃ និង ឡុងលីគ័ង្គ នឹងចូលរួមអង្រួនកម្មវិធីរសៀលនេះហើយ។ សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! សម្រាប់កម្មវិធី “Cambodian Idol Junior” នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរក Style ថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី ៣២ MP៕

ដកស្រង់ពី៖ Sabay