Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ឹ​ម សូលី​កា និង​អេ​ង រិ​ទ្ធី រៀប​ការ​ថ្ងៃ ៩​កញ្ញា ២០១៩

  • បោះពុម្ព

ចំណងស្នេហ៍ពិធីករ និងពិធីការិនីចាស់វស្សា ១គូ គឺអ្នកនាង ស៊ឹម សូលីកា និងលោក អេង រិទ្ធី ហៅម៉ែន អេង កំពុងតែទទួលការចាប់អារម្មណ៍ពេញសង្គមសិល្បៈដោយអ្នកទាំងពីរត្រៀមដឹកដៃគ្នាសំពះផ្ទឹមនាពេលដ៏ខ្លីខាងមុខនេះ ។

ភាពទាក់ទាញរបស់គូស្នេហ៍នេះបានកើតឡើង ក្រោយពេលគេឃើញ ស៊ឹម សូលីកា បង្ហោះពាក្យពេចជ៍មួយចំនួនឲ្យគេឯងកត់សម្គាល់ និងខ្លះបានសម្តែងនូវការអបអរចំណងស្នេហ៍រឹងមាំចាក់ឫសឈានដល់មង្គលការ ។ ដំណឹងរៀបការនេះប្រែក្លាយទៅជាការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ទស្សនិកជន ដែលចូលចិត្តជីវិតឯកជនតារាប្រុសស្រីជើងចាស់ ដែលបានបង្កាត់ភ្លើងស្នេហ៍ផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ដោយ សារតែអ្នកទាំងពីរធ្វើការរួមគ្នាជាដៃគូច្រើនឆ្នាំ បែរជាក្លាយពីមិត្តភាពទៅជាស្នេហា ។

ទោះជាយ៉ាងណាក្តីលោក អេង រិទ្ធី បានក្លាយជាបុរសមាននិស្ស័យចូលមកកាន់ជីវិត ស៊ឹម សូលីកា ធ្វើឲ្យចេញនូវសញ្ញាណល្អៗពេញចិត្តពេញថ្លើម ទាំងអ្នកនាងផ្ទាល់ក៏ដូចជា កូនស្រីពេញវ័យក៏មានការបើកចិត្តទទួលយកលោក អេង រិទ្ធី មកគ្រប់គ្រងអ្នកម្តាយពេញទំហឹង ។

ព័ត៌មានទាក់ទង និងពិធីមង្គលការខាងលើបានឲ្យដឹងថា អ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយយកហុងស៊ុយលេខ៩ ដែលជាថ្ងៃដ៏សំខាន់សម្រាប់គូស្នេហ៍ចាស់ទុំពោរពេញដោយសេចក្តីស្មោះស្ម័គ្រ ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងដែលបានបង្ហោះថា «Bride ០៩.០៩.២០១៩» ។

ដែលក្នុងនោះក៏បានបង្ហាញនូវ រ៉ូបអាពាហ៍ពិពាហ៍ពណ៌សយ៉ាងស្រស់ស្អាតនៅលើគណនីហ្វេសប៊ុកការរបស់ខ្លួន ដែលមានន័យថា ទីបំផុតអ្នកនាងបានត្រៀមខ្លួនធ្វើជាកូនក្រមុំរួចរាល់ហើយ ពោល គឺពិធីរៀបការរវាងអ្នកទាំងពីរនឹងប្រារព្ធធ្វើឡើង ៕

ដកស្រង់ពី៖ កោះសន្ដិភាព