Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO Reno 2 នឹង​ដើរ​ដោយ​ឈីប Snapdragon 730G សម្រាប់​ជំនួយ​លើ​ការ​លេង​ហ្គេម

  • បោះពុម្ព

OPPO Reno 10x Zoom គឺជាស្មាតហ្វូនលំដាប់កំពូល ដែលមានរូបរាងថ្មីប្លែក មិនធ្លាប់ឃើញមាន នៅលើស្មាតហ្វូន ដទៃទៀតនោះទេ និងព្រមទាំងជាត្រកូលថ្មីមួយ ចេញលក់នៅឆ្នាំនេះ ផងដែរ។

អស់រយៈពេលប្រហែលជិត 5 ខែមកបន្ទាប់ពីប្រកាសចេញ ស្មាតហ្វូនជំនាន់ដើម OPPO ក៏សម្រេចចិត្តប្រកាសចេញ Reno 2 នៅថ្ងៃទី 28 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ។ រហូតមកដល់ពេលថ្មីៗនេះ អនុប្រធាន OPPO លោក Brian Shen បានបង្ហើបឲ្យដឹងមុនថា Reno 2 នឹងបំពាក់បន្ទះឈីប Snapdragon 730G ដែលមានសមត្ថភាពខ្ពស់ អាចជំនួយដល់ ការលេងហ្គេម Gaming និងជាពិសេសជំនួយលើ GPU ថែមទៀតផង។

ការប្រកាសប្រាប់ជាផ្លូវការនេះ គឺត្រូវបានបង្ហោះឡើងនៅលើ កម្មវិធីបណ្ដាញសង្គម Twitter ដោយគណនីរបស់លោក Brain Shen ផ្ទាល់តែម្ដង និងបានបន្ថែមទៀតថា លក្ខណៈសម្បត្តិរបស់ OPPO Reno 2 ត្រូវបានលេចធ្លាយចេញក្រៅ ដោយមួយចំនួនត្រឹមត្រូវ ហើយមួយចំនួនទៀត ខុសទាំងស្រុងតែម្ដង ហើយនៅឃ្លាចុងក្រោយ គាត់ក៏បានសរេសរបញ្ជាក់អំពី បន្ទះឈីបដែលដើរលើ ស្មាតហ្វូននេះផងដែរ។ អរគុណទៅដល់បន្ទះឈីប Snapdragon 730G ដែលជាឈីបកម្រិតមធ្យម មានសមត្ថភាពខ្លាំងលើ GPU នឹងអាចធ្វើ OPPO Reno 2 ជាស្មាតហ្វូនប្រភេទ Gaming បានថែមទៀតផង។

ខណៈពេលដែល ព័ត៌មានលម្អិតជាច្រើនអំពី OPPO Reno 2 Series ដែលរំពឹងទុកថានឹងមាន 3 ម៉ូឌែលខុសៗគ្នា ត្រូវបានបញ្ជាក់ជាផ្លូវការ រួចរាល់អស់មកហើយ ដោយមួយក្នុងចំណោមនោះ នឹងដើរដោយឈីប MediaTek Helio P90 និងឈីប Snapdragon 730G នេះតែម្ដង។ បើមើលទៅផ្នែកកាមេរ៉ា យើងទទួលបានព័ត៌មានថា OPPO Reno 2 នឹងមានបំពាក់សេនស័រកាមេរ៉ា 4 គ្រាប់ឯណោះ ដែលរួមមានដូចជា កាមេរ៉ាដើមទំហំ 48MP + លេនប្រភេទ Ultra-Wide ទំហំ 13MP + លេនប្រភេទ Telephoto 3x Optical Zoom ទំហំ 8MP និងអាចពង្រីកបាន 20x ដោយប្រើប្រាស់ Digital Zoom + Depth Sensor ទំហំ 2MP សម្រាប់ជំនួយលើការថត Portrait ផងដែរ។

លើសពីនេះទៅទៀត OPPO ក៏បានបង្ហើបប្រាប់ថា Reno 2 នឹងទទួលបានមុខងារថ្មីៗ ជំនួយលើការថតរូប ឬវីដេអូ ដែលរួមមានដូចជា Ultra Dark Mode សម្រាប់ថតពេលងងឹត, Steady Video សម្រាប់ជួយទប់រំញ័រ ពេលថតវីដេអូ, Bokeh Mode សម្រាប់ថតរូបព្រិល ផ្ទៃខាងក្រោយ និងផ្សេងៗជាច្រើនទៀត។ ចំណែកឯកាមេរ៉ាមុខរបស់ OPPO Reno 2 នឹងរក្សាទុកនូវការឌីហ្សាញ បែបព្រុយត្រីឆ្លាម លេចចេញពីតួខ្លួន ដូចជាជំនាន់ដើម អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport