Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ប្រភព​មួយ​អះ​អាង​ថា iPhone 11 នឹង​មក​ជាមួយ​ឆ្នាំង​សាក​ប្រភេទ USB-C នៅ​ក្នុង​ប្រអប់​ស្រាប់

  • បោះពុម្ព

យើងបានដឹងហើយថា នៅសល់មិនដល់មួយខែទៀតផង iPhone ជំនាន់ចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ ខ្លួនជាផ្លូវការហើយ នេះបើយោងទៅតាមព័ត៌មានដែលបានបែកធ្លាយកន្លងមក។

ជុំវិញព័ត៌មានរបស់ iPhone ជំនាន់ថ្មីនេះ ផងដែរ ក៏មានប្រភពសារព័ត៌មានជាច្រើនបាន ជជែកវែកញែកគ្នា អំពីរឿងឆ្នាំងសាកថ្ម ដែលត្រូវវេចខ្ចប់មកជាមួយ iPhone ជំនាន់ថ្មី ។ ក្នុងនោះយើងឃើញថា មានប្រភពខ្លះបាន និយាយថា iPhone ជំនាន់ថ្មី នឹងត្រូវវេចខ្ចប់មកជាមួយ ឆ្នាំងសាកថ្ម ប្រភេទ Lightning រីឯខ្លះទៀតនិយាយថា iPhone ជំនាន់ថ្មី នឹងត្រូវវេចខ្ចប់មកជាមួយ ឆ្នាំងសាកថ្ម ប្រភេទ USB-C។ ដូច្នេះយើងមិនដឹងថា មួយណាជាការពិតនោះទេ។

ស្រាប់តែពេលថ្មីៗនេះ ក៏មានប្រភពមួយផ្សេងទៀតចេញមុខមក និយាយអំពីឆ្នាំងសាកថ្ម ដែលត្រូវវេចខ្ចប់មកជាមួយ iPhone ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងដាក់លក់នាពេលខាងមុខនេះ។ បើយោងទៅតាម គណនីមួយនៅក្នុងបណ្តាញសង្គម Twitter ដែលមានឈ្មោះថា ChargerLAB បានបង្ហោះរូបភាពមួយ ដែលក្នុងរូបភាពនោះយើងឃើញ សារជជែកឆ្លើយឆ្លងគ្នា រវាងមនុស្ស 2 នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ ក្នុងការជជែកឆ្លើយឆ្លងគ្នានោះ បានបញ្ជាក់ថា iPhone 11 នឹងត្រូវវេចខ្ចប់មកជាមួយ ឆ្នាំងសាកថ្ម ប្រភេទ USB-C ហើយគេបានបញ្ជាក់ថា ព័ត៌មាននេះគួរឲ្យទុកចិត្តបាន ព្រោះគេទទួលបានពីនាយកប្រតិបត្តិជាន់ខ្ពស់។

សរុបមកវិញ ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មាន ដែលបានអះអាង ដោយបុគ្គលម្នាក់តែ ប៉ុណ្ណោះ ដូច្នេះយើងមិនអាច ជឿជាក់បានទាំងស្រុងនោះទេ។ គួររំលឹកផងថាប្រភពខាងលើនេះ ក៏ធ្លាប់បានអះអាងថា iPhone Xs និង iPhone Xs Max នឹងត្រូវ វេចខ្ចប់មកជាមួយ ឆ្នាំងសាកថ្ម ប្រភេទ USB-C ប៉ុន្តែវាផ្ទុយពីការពិតទៅវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport