Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei​ Nova​ 5T​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ 25​ សីហា​ខាង​មុខ​នេះ​

  • បោះពុម្ព

មួយរយៈពេលមុន ពត៌មានបែកធ្លាយជាច្រើន បាននិយាយពីស្មាតហ្វូនត្រកូល Nova ជំនាន់ទី 5 របស់ Huawei ដែលយើងបានឃើញថា វាមានច្រើនម៉ូឌែលខុសពីជំនាន់មុនៗផងដែរ។ ដោយឡែកនៅក្នុងពេលនេះ

Huawei បានបង្ហាញនូវថ្ងៃដែលត្រូវប្រកាសបង្ហាញស្មាតហ្វូនថ្មីមួយម៉ូឌែល ដែលវាស្ថិតនៅក្នុងត្រកូលខាងលើទៀតផង និយាយឲ្យចំទៅគឺម៉ូឌែល Huawei Nova 5T។ មិនខុសទេ បើតាមការបញ្ជាក់របស់ Huawei បានឲ្យដឹងថា ស្មាតហ្វូននេះ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 25 សីហាខាងមុខនេះ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ពិតណាស់ មិនដល់មួយសប្តាហ៍ទៀតទេ Huawei Nova 5T នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍មួយដែលត្រូវបានគេហៅថា #WeAreNova Fashion Showcase ប៉ុន្តែនៅក្នុងផ្ទាំង Poster ដែលយើងបានឃើញនេះ វាមិនបានបញ្ជាក់ពីលក្ខណៈសម្បត្តិ ត្រង់ចំណុចណាមួយនោះឡើយ។ លើសពីនេះទៅទៀត វាមិនប្រាកដថាមានតែ Nova 5T មួយនោះទេ ផ្ទុយទៅវិញនៅក្នុងព្រឹត្តិការណ៍បង្ហាញនោះ អាចនឹងមាន Nova 5T Pro មួយម៉ូឌែលទៀត មកជាមួយទៀតផង បើទោះបីជា ក្រុមហ៊ុនខាងលើមិនបានប្រាប់ ឲ្យបានច្បាស់ក៏ដោយ។

គួរបញ្ជាក់ដែរថា បើតាមការបែកធ្លាយកន្លងមក Huawei Nova 5T អាចមានអេក្រង់ទំហំ 6.26 អ៊ីញ ប្រភេទ IPS LCD ដែលមានកម្រិតបង្ហាញ Full HD+ ព្រមទាំងមានកម្រិត aspect ratio 19.5:9 ផងដែរ។ ស្មាតហ្វូននេះ អាចបំពាក់ជាមួយឈីប Kirin 980 ជាមួយរ៉េម 6GB និងអង្គផ្ទុក 128GB កាន់តែពិសេសវាអាចមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលមានលេនគោលទំហំ 48MP និងអាចមានកាមេរ៉ាមុខទំហំ 32MP ទៀតផង។ Nova 5T អាចដំណើរការដោយ Android 9 ស្រោបដោយ EMUI 9.1 ហើយវាអាចមានថាមពលថ្មត្រឹម 3,750mAh ប៉ុណ្ណោះ។

សរុបមក នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ Nova 5T នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ឲ្យសារធារណៈជនទាំងអស់បានឃើញគ្រប់ៗគ្នា។ បើតាមលក្ខណៈសម្បត្តិ ដូចដែលបានរៀបរាប់ខាងលើ អាចនិយាយបានថា វាមានសមត្ថភាពគ្រប់គ្រាន់ ទៅលើការងារគ្រប់ប្រភេទបាន ដោយមិនធ្វើឲ្យអ្នកប្រើខកបំណងនោះទេ។ អញ្ចឹងហើយ ចាំមើលថា តើកន្ទុយ T មួយនេះ វាមានអ្វីប្លែកខ្លះ ពីម៉ូឌែលមុនៗ ហើយវាអាចធ្វើឲ្យមនុស្សប៉ុន្មាននាក់ ពេញចិត្តក្នុងការពោលពាក្យសរសើរបាននោះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport