បណ្តាញសង្គម

ស្មាតហ្វូនអេក្រង់បត់ Razr របស់ Motorola អាច​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​នេះ ជាមួយ​តម្លៃ​ប្រហែល 1660 ដុល្លារ

បច្ចុប្បន្ននេះបើនិយាយអំពី ស្មាតហ្វូនអេក្រង់បត់ នោះអ្នកប្រាកដជានឹកឃើញ ដល់ Samsung Galaxy Fold និង Huawei Mate X មុនគេ។ យើងបានដឹងហើយថា ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ ត្រូវបានដាក់បង្ហាញ

ជាផ្លូវការ អំឡុង ដើមឆ្នាំ 2019 ប៉ុន្តែ ស្មាតហ្វូនអេក្រង់បត់ ទាំង 2 នេះ មិនទាន់បានដាក់បញ្ចេញលក់នោះទេ។ ស្របពេលដែលស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន Samsung និង Huawei មិនទាន់ចេញលក់ជាផ្លូវការ ក៏មានព័ត៌មានជាច្រើន ដែលបានចុះផ្សាយកាលពីពេលកន្លងមកនេះ ដែលនិយាយទាក់ទងទៅនឹង ស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Motorola ដែលអាចនឹងមានឈ្មោះថា Razr។

សម្រាប់ថ្ងៃនេះវិញ ក៏មានប្រភពមួយដែលមានឈ្មោះថា LetsGoDigital បានរាយការណ៍មកថា ស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Motorola ដែលមានឈ្មោះថា Razr នឹងត្រូវដាក់លក់ នៅក្នុងខែធ្នូ ឬយ៉ាងយូរ ខែមករា ខាងមុខនេះហើយ។ ប្រភពបន្តថា ក្រុមហ៊ុន Motorola និងធ្វើការដាក់លក់ ស្មាតហ្វូនអេក្រង់បត់ Razr នៅក្នុងតម្លៃប្រហែលជា 1660 ដុល្លារ។ ប្រភពបានបន្តទៀតថា ស្មាតហ្វូនអេក្រង់បត់ Razr អាចនឹងបំពាក់មកជាមួយ បន្ទះឈីប Snapdragaon 710 អមមកជាមួយ RAM 4/6GB និង អង្គផ្ទុកទិន្នន័យទំហំ 64/128GB រីឯថាមពលថ្មវិញ អាចនឹងមានទំហំ 2,730 mAh ចំពោះផ្នែកអេក្រង់វិញ Razr អាចនឹងមាន អេក្រង់ខាងក្នុង ទំហំ 6.2 អ៊ីញ មានកម្រិតរូបភាព 876 x 2142 ភិចសែល ចំនែកអេក្រង់ផ្នែកខាងក្រៅ អាចនឹងមានទំហំ 600 x 800។

សរុបមកវិញ ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានដែលបានអះអាង ដោយគេហទំព័រមួយប៉ុណ្ណោះ យើងមិនដឹងថាវា គឺជាការពិត ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំមើលបន្តទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport