Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Microsoft ​Launcher​ អាប់​ដេត​ថ្មី​ ជាមួយ​ការ​កែ​សម្រួល​លើ ​Cortana ​អោយ​កាន់​តែ​ប្រសើរ​

  • បោះពុម្ព

សម្រាប់ប្រិយមិត្ត អ្នកប្រើប្រាស់ស្មាតហ្វូន Android ដែលចង់ប្រើប្រាស់នូវជំនួយការម្លេង Cortana នោះ ត្រូវតែទាញយកកម្មវិធី Microsoft Launcher ពី Store យកមកតម្លើងទើបប្រើបាន ហើយកាលពីពេលថ្មីៗនេះ

Microsoft បានប្រកាស បញ្ចេញកំណែអាប់ដេតចុងក្រោយ សម្រាប់ Microsoft Launcher ដោយបានការធ្វើអោយ ប្រសើរឡើងនៃជំនួយការសម្លេង Cortana របស់ខ្លួន អោយកាន់តែមានសិទ្ធិពេញលេញ ជាងមុនថែមមួយកម្រិតទៀត។

ប្រសិនបើអ្នក កំពុងបានប្រើប្រាស់ Microsoft Launcher ជាមួយលក្ខណៈពិសេសដែលទាក់ទងនឹង Cortana ហើយអ្នកនឹងរីករាយដែលដឹងថា ការសន្ទនាមួយនេះ ត្រូវបានធ្វើអោយមានភាព ប្រសើឡើងរជាងមុន។ ក្នុងការផ្លាស់ប្តូរនេះ គឺមានន័យថាបានជួយកែសម្រួល Microsoft Launcher អោយស្របទៅនឹងបទពិសោធន៍ដែល Cortana ផ្តល់ជូន នៅលើ Platform ផ្សេងទៀត ផងដែរ។ ការចាប់ផ្តើម ជាមួយកំណែអាប់ដេតចុងក្រោយនេះ អ្នកប្រើ Microsoft Launcher នឹងអាចចូលរួមក្នុងការសន្ទនា បែបពហុជំនាញ ជាមួយ Cortana សម្រាប់កិច្ចការផ្សេងៗដែលផ្ទុយពីការសន្ទនា សំណួរ និងចម្លើយតែមួយនោះ។ យ៉ាងណា ក្នុងការកែលម្អនេះ មានសម្រាប់តែភាសាអង់គ្លេស របស់ប្រទេសអាមេរិក ប៉ុណ្ណោះ។

ជាចុងក្រោយ ក្រៅពីការកែលម្អអោយប្រសើរឡើង ដែលទាក់ទងនឹង Cortana នេះ ក៏មានការអាប់ដេត ធ្វើអោយទាន់សម័យប្លង់នៃកម្មវិធី ដូចជាផ្ទាំងមតិព័ត៌មាន ដែលត្រូវបានផ្លាស់ ទៅផ្នែកខាងក្រោម ដើម្បីងាយស្រួលប្រើ រួមទាំងបទពិសោធន៍ថ្មី នៃការអូសនិងទម្លាក់លើ icon ត្រូវបានធ្វើអោយប្រសើរឡើងថែមទៀត ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport