បណ្តាញសង្គម

Samsung កំពុង​ធ្វើ​ការ​លើ Galaxy Watch 2 ហើយ ក្រោម​ឈ្មោះ​កូដ "Renaissance"

ក្នុងពេលបច្ចុប្បន្ននេះនាឡិកាឆ្លាតវៃកំពុងទទួលបានការគាំទ្រច្រើនមែនទែន ពីសំណាក់អ្នកប្រើប្រាស់ ព្រោះវាមានអត្ថប្រយោជន៍ច្រើន ហួសពីសមត្ថភាព របស់នាឡិកាធម្មតា។ ដោយមានការគាំទ្រច្រើននេះហើយ

ទើបធ្វើឲ្យក្រុមហ៊ុនស្មាតហ្វូន ជាច្រើនបង្កើតនូវអាជីកម្មផលិត Smart Watch មួយទៀត ដើម្បីបង្កើនចំនូលរបស់ខ្លួន។

កាលពីឆ្នាំមុនយើងបានស្គាល់ហើយនូវ Galaxy Watch របស់ Samsung ដែលយើងបានឃើញវា ដំណាលគ្នាជាមួយនឹង Samsung Galaxy Note 9 កាលពីខែសីហាឆ្នាំ 2018។ ដូច្នេះហើយទើប Galaxy Watch 2 ត្រូវបានគេរំពឹងថា វាអាចនឹងបង្ហាញខ្លួន ជាមួយនឹង Galaxy Note 10 ដែរ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ វាហាក់ដូចជាយ៉ាប់បន្តិចដែរ ព្រោះថានាឡិកាឆ្លាតវៃជំនាន់ថ្មីរបស់ Samsung នេះ គឺយើងហាក់មិនសូវ ទទួលបានពត៌មានពីវានោះទេ រហូតមកទល់ពេលនេះ គឺយើងដឹងត្រឹមថា ឈ្មោះកូដរបស់់វាគឺ "Renaissance" ប៉ុណ្ណោះ។

លើសពីនេះទៅទៀត Samsung ក៏អាចនឹងមានគំរោង ក្នុងការភ្ជាប់នូវមុខងារ សំខាន់ៗមួយចំនួនរវាង Galaxy Note 10 ជាមួយនឹង Galaxy Watch 2 ហើយស្មាតហ្វូន ជំនាន់ចុងក្រោយដែលនឹងត្រូវ ប្រកាសនៅក្នុងខែសីហានេះ អាចមានឈ្មោះកូដ "Da Vinci" ដែលយើងក៏បានទទួលដំណឹង បែកធ្លាយពីវាច្រើន មកហើយដែរ។

សរុបមកនេះគ្រាន់តែជាពត៌មានបែកធ្លាយខ្លះៗពី Galaxy Watch ជំនាន់ថ្មីរបស់ Samsung ប៉ុណ្ណោះ បើវាជាការពិត នោះវាក៏អាចនឹងបង្ហាញខ្លួនជាមួយ Samsung Galaxy Note 10 នៅខែសីហា ខាងមុខនេះផងដែរ។ អាចបញ្ចេញយោបល់ របស់អ្នកនៅខាងក្រោមបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport