Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy​ A50s​ និង​ A30s​ បាន​ប្រកាស​ផ្លូវ​ការ​ហើយ​ ជាមួយ​កញ្ចប់​កាមេរ៉ា​ខ្លាំង​ជាង​មុន​

  • បោះពុម្ព

នៅក្នុងឆ្នាំនេះ ស្មាតហ្វូនត្រកូល A របស់ Samsung ហាក់ដូចជា ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ដោយយើងឃើញថា វាអាចធ្វើឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បន្តឈរលើ

តំណែងយីហោស្មាតហ្វូនដែលលក់បានច្រើនជាងគេទៀតផង។ ពិតណាស់ ស្មាតហ្វូនខាងលើនេះ បានចរាចរណ៍នៅក្នុងស្រុកយើង រាងយូរគួរសមដែរហើយ ដែលវាក៏ទទួលបានការគាំទ្រច្រើន ពីប្រជាជនក្នុងស្រុកផងដែរ ជាពិសេសនោះគឺម៉ូឌែល Galaxy A50 និង A30 តែម្ដង។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានបញ្ចេញម៉ូឌែលថ្មីផ្សេងទៀត ដែលបានកើតចេញពីការ Upgrade បន្ថែម លើម៉ូឌែលទាំង 2 ខាងលើនេះ មិនខុសទេ វាគឺជា Samsung Galaxy A50s និង Galaxy A30s។

បើតាមការបង្ហាញរបស់ក្រុមហ៊ុន អាចនិយាយបានថា វាមិនមានការកែប្រែអ្វីច្រើនពេកទេ និយាយឲ្យចំទៅ ចំពោះ Galaxy A50s បានបង្កើននូវកាមេរ៉ាគោលធំដល់ 48MP ដែលលើកមុន វាមានត្រឹម 25MP ប៉ុណ្ណោះ ចំណែកឯពីរគ្រាប់ផ្សេងទៀត Samsung មិនបានកែប្រែអ្វីនោះទេ ពោលគឺ វាមានលេនទូលាយ 8MP រួមទាំងលេនព្រាល 5MP ដូចមុនដែរ។ លើសពីនេះ កាមេរ៉ាមុខរបស់វាបានឡើងដល់ 32MP ហើយក្រៅពីនោះ មិនថាជាបន្ទះឈីប រ៉េម អង្គផ្ទុក ម៉ូតអេក្រង់ Infinity U ឬមួយក៏ថាមពលថ្មនោះទេ គឺវានៅដដែលទាំងអស់តែម្ដង។

 ដោយឡែក បើនិយាយពី Galaxy A30s វិញ គឺវាហាក់ដូចជាទទួលបានការ Upgrade ច្រើនគួរសមពីជំនាន់មុន ពោលគឺវា បានបន្ថែមកាមេរ៉ាក្រោយដល់ 3 គ្រាប់ ដែលលេនទាំងនេះ គឺជាកញ្ចប់កាមេរ៉ាដែលធ្លាប់បានបំពាក់នៅលើ Galaxy A50 រួមមានលេនគោល 25MP + 8MP និងចុងក្រោយ 5MP ផងដែរ។ រីឯកាមេរ៉ាមុខវិញ ម៉ូឌែលនេះបានរក្សានៅដដែល ប៉ុន្តែវាបានប្ដូរមកដាក់សេនស័រស្កេនស្នាមម្រាមដៃនៅលើអេក្រង់ ក៏ដូចជាមានជម្រើសអង្គផ្ទុកថ្មី 128GB និងប្រើប្រាស់ម៉ូតអេក្រង់ Infinity V ទៀតផង ហើយចំណុចក្រៅពីនេះ គឺវារក្សានៅដូចមុនទាំងស្រុងតែម្ដង។

ដូច្នេះហើយ ទាំងនេះគឺជាចំណុចដែល Samsung បានបំពាក់បន្ថែមនៅលើស្មាតហ្វូនកន្ទុយ “S” របស់ខ្លួនដែលវាមានឈ្មោះពេញថា Samsung Galaxy A50s និងមួយម៉ូឌែលទៀតគឺ Galaxy A30s ផងដែរ។ គួរបញ្ជាក់ដែរថា វាទាំងពីរនេះ ត្រូវបានរចនាបានកាន់តែប្រសើរជាងមុនទៅទៀត នៅលើខ្នងខាងក្រោយដោយត្រូវបានគេហៅថា unique geometric pattern និង futuristic holographic effect ដែលមានចំនួន 4 ពណ៌ដូចជា Prism Crush Black, Prism Crush White, Prism Crush Green និង Prism Crush Violet ទៀតផង។ គួរឲ្យសោកស្ដាយដែរ ដែលតម្លៃ ក៏ដូចជាថ្ងៃដាក់លក់នៃស្មាតហ្វូននេះ Samsung មិនទាន់បានបញ្ជាក់នៅឡើយទេ តែវាក៏ប្រហែលជាមិនយូរទៀតនោះដែរ រីឯតម្លៃវិញវាអាចនឹងថ្លៃជាងជំនាន់មុនអញ្ចឹងដែរ។

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport