Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Redmi ​Note​ 8​ series​ នឹង​បំពាក់​ជា​មួយ​បន្ទះ​ឈីប​ Helio​ G90T​ របស់​ MediaTek

  • បោះពុម្ព

កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនផលិតបន្ទះឈីប MediaTek បានដាក់បង្ហាញពីបន្ទះឈីបកំពូលរបស់ខ្លួន ដែលបានធ្វើឡើងជាពិសេស សម្រាប់ការលេងហ្គេមនោះគឺ Helio G90 series។ កាលនោះ MediaTek

បានបង្ហាញថា Redmi គឺជាយីហោស្មាតហ្វូនដំបូង ដែលអាចនឹងបំពាក់ជាមួយឈីបកំពូលនេះទៀតផង។ មិនខុសទេ នៅក្នុងពេលនេះ ក្រុមហ៊ុនបន្ទះឈីបខាងលើ បានបង្ហាញថា ឈីបថ្មីនេះ នឹងត្រូវដំណើរការនៅលើស្មាតហ្វូន ត្រកូល Note របស់ Redmi មុនគេ ពោលគឺ Redmi Note 8 series ផងដែរ។ 

ពិតណាស់ បើតាមផ្ទាំង Poster ដែល MediaTek បានបង្ហោះ អាចនិយាយបានថា Redmi Note 8 series នឹងត្រូវបំពាក់ជាមួយបន្ទះឈីបកំពូលខាងលើនេះ។ លើសពីនេះ វាអាចទៅរួចដែរ ដែលថា Redmi Note 8 Pro អាចនឹងត្រូវបំពាក់ជាមួយឈីប Helio G90T ព្រោះថាឈីបនេះ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចទ្រទ្រង់ជាមួយកាមេរ៉ា 64MP បាន។ មួយវិញទៀត គេរំពឹងថា មានតែ Redmi Note 8 Pro ប៉ុណ្ណោះ ដែលអាចមានសេនស័រកាមេរ៉ាខាងលើនេះ ចំណែកឯ Note 8 ធម្មតា គឺអាចបំពាក់ជាមួយកញ្ចប់កាមេរ៉ាផ្សេងពីនេះ ពោលគឺវាអាចមានសេនស័រ 48MP ជំនួសវិញ មានន័យថា វាអាចបំពាក់ត្រឹមបន្ទះឈីប Helio G90 ប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា Helio G90T មានទំហំ 12nm ដែលអាចរត់ដោយល្បឿន 2.05 GHz អាចទ្រទ្រង់រ៉េមដល់ 10GB ក៏ដូចជាអាចទ្រទ្រង់ជាមួយកម្រិត Refresh rate បានដល់ 90Hz ទៀតផង។ ដោយឡែកចំពោះ Helio G90 វិញ វាមានលក្ខណៈសម្បត្តិស្ថិតនៅក្រោមកន្ទុយ T ច្រើនដែរ ហើយលើកមុន ក្រុមការងាររបស់យើង ធ្លាប់បានរៀបរាប់រួចម្ដងហើយ ពីលក្ខណៈសម្បត្តិលម្អិតរបស់វាទាំងពីរនេះ ដែលប្រិយមិត្តក៏អាចចូលមើលបានដោយ ចុចនៅត្រង់នេះផងដែរ។ 

 

ដូច្នេះហើយ Redmi Note 8 series នឹងត្រូវបំពាក់ជាមួយបន្ទះឈីប ដូចដែលបានបង្ហាញខាងលើនេះ ប៉ុន្តែមិនប្រាកដថាវាមានគ្រប់ម៉ូឌែលនោះទេ ក្នុងនោះដែរ ម៉ូឌែលដែលមានកន្ទុយ Pro មានភាគរយច្រើនជាមួយវត្តមានឈីប Helio G90T រីឯម៉ូឌែលធម្មតា វាប្រហែលជាបំពាក់ត្រឹម Helio G90 ប៉ុណ្ណោះ។ អញ្ចឹងហើយ ស្មាតហ្វូនខាងលើនេះ មានលក្ខណៈពិសេសថែមមួយទៀតហើយ ព្រោះថា នេះជាឈីបមួយរបស់ MediaTek ដែលបានផលិតឡើងសម្រាប់ ការលេងហ្គេមតែម្ដង ប៉ុន្តែបើតាមពត៌មាន លើកមុនអាចនិយាយបានថា វាមិនខ្លាំងពេកនោះទេ តែវាក៏មិនអន់ដែរ ជាពិសេសវាអាចទ្រទ្រង់ជាមួយមុខងារជាច្រើន មិនចាញ់ឈីបកំពូលផ្សេងៗឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport