បណ្តាញសង្គម

ស្មាតហ្វូន 5G ​តម្លៃសមរម្យ របស់ Nokia អាចនឹងបង្ហាញខ្លួន​ នៅក្នុងឆ្នាំ 2020

សម្រាប់នៅក្នុងឆ្នាំ 2019 នេះ យើងសង្កេតឃើញថា មានក្រុមហ៊ុន ផលិតស្មាតហ្វូនធំៗ ជាច្រើន បាននឹង កំពុងតែធ្វើតេស្ត សាកល្បង និង បញ្ចូលបច្ចេកវិទ្យា ដ៏ថ្មីស្រឡាងមួយ គឺការប្រើប្រាស់បច្ចេកវិទ្យា អ៊ីនធើណេត

កម្រិតល្បឿន 5G នៅលើ ស្មាតហ្វូនកំពូលៗ ជំនាន់ថ្មីរបស់ខ្លួន។ ចំពោះក្រុមហ៊ុនទាំងនោះ រួមមានដូចជា Huawei, Samsung, vivo, OPPO និង OnePlus ជាដើម។ ប៉ុន្តែអ្វីដែលយើងកត់សម្គាល់ឃើញនោះគឺ ស្មាតហ្វូនដែលគាំទ្របច្ចេកវិទ្យា 5G ទាំងនោះ សុទ្ធតែមានតម្លៃថ្លៃខ្លាំង។

ដូច្នេះនៅក្នុងពេលបច្ចុប្បន្ន បើសិនជាយើងចង់បានស្មាតហ្វូនមួយ ដែលគាំទ្របច្ចេកវិទ្យា 5G ហើយមានតម្លៃសមរម្យមួយនោះ វាពិត ជាពិបាកក្នុងការស្វែងរកណាស់ ព្រោះបច្ចុប្បន្ននេះ ស្មាតហ្វូនដែលគាំទ្របច្ចេកវិទ្យា 5G មានតម្លៃ ក្បែរ 1000 ដុល្លារ ឬអាចលើស នឹងទៀតផង។ ប៉ុន្តែអ្វីៗអាចនឹងប្រែប្រួល នៅក្នុងឆ្នាំ 2020 ខាងមុខ នេះបើយោងភ្នាក់ងារសារព័ត៌មានមួយដែលមាន ឈ្មោះថា Digital Trends បានរាយការណ៍ថា ក្រុមហ៊ុន Nokia គ្រោងនឹងផលិតស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យអាចទទួលយកបានមួយ បើប្រៀបធៀបទៅនឹងតម្លៃស្មាតហ្វូន 5G នាពេលបច្ចុប្បន្ននេះ វាអាចនឹងមានតម្លៃថោកជាងពាក់កណ្តាល នេះបើយោងតាមពាក្យសម្តី របស់អនុប្រធាន របស់ក្រុម HMD Global លោក Juho Sarvikas។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Huawei និង Samsung ក៏មានគម្រោងបញ្ចេញលក់ស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យនាឆ្នាំ 2020 ខាងមុខនេះផងដែរ។

សរុបមកវិញ ព័ត៌មានខាង គឺគ្រាន់តែជាព័ត៌មាន ដែលអះអាងដោយគេហទំព័ររបស់ចិនមួយ តែប៉ុណ្ណោះ ដូច្នេះយើងមិនអាចជឿជាក់ បានទាំងស្រុងនោះទេ។ ប៉ុន្តែបើសិនជា ព័ត៌មានខាងលើ គឺជាការពិតមែននោះ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ ដែលមាន បំណងចង់ទទួលបាន បទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G ប៉ុន្តែថវិកាមានកំណត់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport