បណ្តាញសង្គម

iPhone ឆ្នាំ 2020 អាចនឹងប្រើប្រាស់បន្ទះបង្ហាញ OLED របស់ក្រុមហ៊ុនចិន

យើងបានដឹងហើយថា ក្រុមហ៊ុន Apple នឹងធ្វើការ ដាក់បង្ហាញ iPhone ជំនាន់ថ្មីចុងក្រោយ របស់ខ្លួន នៅខែក្រោយ នេះហើយ នេះបើយោងតាម ប្រភពព័ត៌មាន ជាច្រើន ដែលគួរឲ្យទុកចិត្តបាន។ ដូច្នេះប្រហែលជាមាន

ប្រិយមិត្ត មួយចំនួន បានធ្វើការសន្សំលុយ រួចជាស្រេចបាត់ទៅហើយ ដើម្បីត្រៀមខ្លួន ក្លាយទៅជាម្ចាស់របស់ iPhone ជំនាន់ថ្មីចុងក្រោយ ដែលនឹងចេញលក់ នាពេលខាងមុខនេះ។ ខណៈដែល iPhone ជំនាន់ថ្មីមិនទាន់បានបង្ហាញខ្លួន ជាផ្លូវការផង ស្រាប់តែពេលនេះយើងក៏ទទួលបាន ព័ត៌មានទាក់ទងទៅនឹង លក្ខណៈសម្បតិ្តរបស់ iPhone ដែលត្រៀមចេញនៅក្នុងឆ្នាំ 2020 ខាងមុខនេះ បាត់ទៅហើយ។

បើយោងទៅតាម ប្រភពមួយ ដែលមានឈ្មោះថា Nikkei Asian Review បាននិយាយថា ក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយ នៃការធ្វើតេស្ត សាកល្បង បន្ទះបង្ហាញ OLED របស់ក្រុមហ៊ុន BOE ដើម្បីយកទៅបំពាក់លើ iPhone នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ មូលហេតុដែលក្រុមហ៊ុន Apple ធ្វើបែបនេះ ក៏ព្រោះតែកាត់បន្ថយការចំណាយ និងការពឹងផ្អែកលើ Samsung ដែលគេជឿថា ជាក្រុមហ៊ុនគោលក្នុងការផលិតបន្ទះបង្ហាញ OLED សម្រាប់ iPhone។ គួរបញ្ជាក់ផងថា BOE គឺជាក្រុមហ៊ុនដែលផលិតបន្ទះបង្ហាញ Liquid Crystal ដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិន។ ស្របពេលនេះផងដែរ ក្រុមហ៊ុន Apple ក៏បានព្យាយាម ធ្វើការត្រួតពិនិត្យយ៉ាងខ្លាំង ទៅលើ ដៃគូផ្គត់ផ្គង់របស់ខ្លួន ហើយ Apple តែងតែព្យាយាមស្វែងរក ដៃគូផ្គត់ផ្គង់បន្ទះបង្ហាញ OLED យ៉ាងតិចចាប់ពី 2 ឡើងទៅ ដើម្បីជៀសវាងបញ្ហាខ្វះខាតក្នុងការផ្គត់ផ្គង់ បន្ទះបង្ហាញ OLED សម្រាប់ iPhone ជំនាន់ក្រោយ និងងាយស្រួលក្នុងការចរចាគ្នា រវាងតម្លៃជាមួយដៃគូផ្គត់ផ្គង់បន្ទះបង្ហាញរបស់ខ្លួន។

សរុបមកវិញ ចំពោះព័ត៌មានខាងលើនេះ សម្រាប់មតិរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាវាអាចទៅរួច ដែលក្រុមហ៊ុន Apple នឹងប្រើប្រាស់បន្ទះបង្ហាញ OLED ដែលផលិតដោយក្រុមហ៊ុន BOE នៅលើ iPhone នាថ្ងៃអនាគត ព្រោះថា Apple ក៏ធ្លាប់ប្រើ ប្រាស់បន្ទះបង្ហាញរបស់ ក្រុមហ៊ុន BOE នៅលើផលិតផលរបស់ខ្លួនផងដែរ ក្នុងនោះរួមមានដូចជា ខ្សែស្រឡាយ iPad និង Macbook ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport