Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1Samsung​ កំពុង​តែ​សិក្សា​ទៅ​លើ​ស្មាតហ្វូន​បត់​មួយ​បែប​ទៀត​ ដែល​មាន​លក្ខណៈ​ខុស​ពី​​ Galaxy​ Fold​

  • បោះពុម្ព

ដូចដែលធ្លាប់បាននិយាយរាល់ដងថា សព្វថ្ងៃនេះ ស្មាតហ្វូនបត់អេក្រង់ ហាក់មានប្រជាប្រិយភាពមែនទែន ពីសំណាក់ក្រុមហ៊ុនផលិតជាច្រើន បើទោះបីជាមិនទាន់មានម៉ូឌែលណាមួយ ចេញលក់ហើយក៏ដោយ។

នេះអាចបណ្តាលមកពី ក្រុមហ៊ុនទាំងនោះ បានសម្លឹងមើលឃើញ ពីទីផ្សារស្មាតហ្វូនបត់នាពេលអនាគតក៏មិនដឹង ឬមួយអាចមានហេតុផលផ្សេងទៀតក៏ថាបាន។ ជាក់ស្ដែង ក្នុងពេលនេះ Samsung បានបង្ហាញប៉ាតង់ថ្មីនៃស្មាតហ្វូនបត់របស់ខ្លួន ដែលទទួលស្គាល់ដោយ WIPO ហើយវាមានការបត់ខុសពី ស្មាតហ្វូនបត់ជំនាន់ដំបូងរបស់ខ្លួនទៀតផង។

មិនខុសទេ កាលពីពេលម្សិលមិញនេះ ក្រុមការងាររបស់យើង បានបង្ហាញពីស្មាតហ្វូនបត់មួយរបស់ Motorola ដែលវាមានឈ្មោះថា Motorola RAZR ហើយការបត់របស់វា មានលក្ខណៈខុសប្លែកពីគេតែម្ដង បើប្រៀបធៀបទៅនឹងស្មាតហ្វូនបត់ ដែលយើងធ្លាប់បានឃើញកន្លងមក។ ពិតណាស់ នៅក្នុងពេលនេះ Samsung ក៏ដូចគ្នាដែរ ដោយរូបគំរូថ្មីដែលបានបង្ហាញនោះ វាមានរបៀបបត់ដូចទៅនឹងស្មាតហ្វូនខាងលើដែរ ប៉ុន្តែវាផ្ទុយគ្នាត្រង់ថា នៅពេលពេលបត់ ស្មាតហ្វូននេះមានអេក្រង់ចេញក្រៅ និយាយឲ្យចំទៅ លក្ខណៈបត់របស់វា ហាក់ដូចជាយើងកាច់ទូរសព្ទជាពីរអញ្ចឹងដែរ។

លើសពីនេះ នៅក្នុងរូបគំរូនោះ យើងឃើញថា វាមានភ្ជាប់មកជាមួយ កាមេរ៉ាខាងក្រោយមួយគ្រាប់ ដែលនៅខាងក្រោមបំផុត មានរន្ធបំពងសម្លេង ដែលរចនាឡើងដោយមានលក្ខណៈវែង ចំណែកឯ នៅគែមសងខាងវិញ វាមានប៊ូតុងបញ្ជារដូចស្មាតហ្វូនធម្មតាដែរ។ ម្យ៉ាងវិញទៀត យើងឃើញថា គន្លាក់បត់របស់វា មិនដូច Motorola RAZR ឡើយ ពោលគឺវាអាចបត់ដោយចែកតួខ្លួនជាពីរស្មើគ្នាក៏បាន ឬមួយក៏ចង់ឲ្យម្ខាងវែងម្ខាងខ្លីក៏បាន ដូចដែលយើងឃើញស្រាប់ថា វាដូចជាមិនមានកាមេរ៉ាមុខនោះទេ អញ្ចឹងហើយ នៅពេលចង់ថតរូបខ្លួនឯង ប្រហែលជាត្រូវបត់ដើម្បីយកកាមេរ៉ាខាងក្រោយ មកថតក៏អាចទៅរួចដែរ។

ដូច្នេះហើយ ស្មាតហ្វូនបត់ម៉ូឌែលថ្មីមួយទៀតរបស់ Samsung នឹងមានលក្ខណៈដូចការៀបរាប់ខាងលើនេះ។ និយាយត្រង់ទៅ វាដូចជាមិនមានប្រយោជន៍ដូច Galaxy Fold និង Huawei Mate X នោះទេ ព្រោះថា នៅពេលដែលបត់ វាកាន់តែធ្វើស្មាតហ្វូននេះ មានអេក្រង់កាន់តែតូចជាងមុនទៅទៀត ដែលមើលទៅដូចជាមិនស្រួលប្រើប៉ុន្មាននោះទេ ចំណែកនៅពេលពន្លាវិញ វាអាចមានទំហំប្រហាក់ប្រហែលស្មាតហ្វូនធម្មតាដែរ។ យ៉ាងណា នេះគ្រាន់តែជារូបគំរូនៅឡើយទេ អញ្ចឹងហើយ ទាល់តែវាចេញជាផ្លូវការសិនទើបយើងដឹងថា វាមានសារៈសំខាន់យ៉ាងមេច ប៉ុន្តែចំពោះកាលបរិច្ឆេទចេញរបស់វា គឺយើងមិនទាន់ដឹងនៅឡើយទេ ហេតុនេះមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport