បណ្តាញសង្គម

Samsung ​បាន​ទម្លាក់ ​Android ​Pie ​អោយ​អាប់​ដេត​លើ ​Galaxy ​Tab ​S3 ​និង ​Tab​ A ​2017 ​ហើយ

Samsung ហាក់បីដូចជា មិនបានបំភ្លេចនូវថេប្លេត Android ជំនាន់ចាស់ៗរបស់ខ្លួនឡើយ ដោយមិនគិតថា តើពួកវាជាថេប្លេតម៉ូឌែលលំដាប់ Flagship ឬក៏លំដាប់ថវិកា នោះទេ។ មិនខុសទេ ប្រសិនបើអ្នកជាម្ចាស់ Galaxy

Tab S3 រឺ Galaxy Tab A 2017 អ្នកនឹងសប្បាយរីករាយ ពេលដែលដឹងថា ក្រុមហ៊ុនយក្យប្រចាំប្រទេសកូរ៉េខាងត្បូងមួយនេះ បានបញ្ចេញកំណែអាប់ដេត Android 9.0 Pie ទម្លាក់អោយថេប្លេតទាំង 2 នេះ ជាផ្លូវការ។

ពិតណាស់ កំណែអាប់ដេត សម្រាប់ Galaxy Tab S3 បានដាក់អោយអាប់ដេតទៅលើ ម៉ូឌែលប្រើប្រាស់ LTE នៅក្នុងប្រទេស Malaysia, Philippines និង Vietnam មុនគេ។ ចំណែកឯ កំណែអាប់ដេតលើ Galaxy Tab A 2017 វិញ គឺពេលនេះ បានបញ្ចេញអោយអាប់ដេតតែសម្រាប់ ប្រទេស Malaysia ប៉ុណ្ណោះ។ ដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Galaxy ដែរ ការអាប់ដេតឡើងទៅ Android Pie នេះ ក៏បាននាំមកនូវ One UI និងរាល់ការផ្លាស់ប្តូរមួយចំនួនទៀត មកអោយថេប្លេត ទាំង 2 នេះផងដែរ។ សូមបញ្ជាក់ថា កំណែអាប់ Android 9.0 Pie លើថេប្លេតទាំង 2 ម៉ូឌែលនេះ នឹងអាចបញ្ចេញអោយអាប់ដេត សម្រាប់បណ្ដាប្រទេស ជាច្រើនទៀត ក៏ដូចជាក្នុងប្រទេសយើង ផងដែរ។

ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បានជួយកែសម្រួលមុខងារ និងកម្មវិធីសំខាន់ៗមួយចំនួន រួមមាន Notifications, Samsung Keyboard, Bixby, Gallery និង Contacts អោយកាន់តែមានភាពប្រសើរឡើង ថែមមួយកម្រិតទៀត។ លើសពីនេះ នៅមានចំណុចកែប្រែផ្សេងទៀត ដូចជាធ្វើអោយ Support លើ HEIF image, Galaxy Buds និង Gear IconX (2018) ទៀតផង។ សូមចំណាំថា កំណែអាប់ដេតនេះ មានទំហំប្រមាណជា 1.2GB ដូច្នេះត្រូវប្រាកដថា ថេប្លេតរបស់អ្នក មានទំហំផ្ទុកគ្រាប់គ្រាន់ មុនពេលធ្វើការអាប់ដេត ប្រសិនបើអ្នករស់នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេស ដែលបានរៀបរាប់ខាងលើនោះ។

អញ្ចឹង ប្រសិនបើប្រិយមិត្ត មិនទាន់ទទួលបានសារដំណឹង ពីការអាប់ដេតលើ Galaxy Tab S3 ឬ Galaxy Tab A 2017 នេះទេ អ្នកអាចចូលទៅកាន់ Settings > Software Update > Download update manually ដើម្បីឆែកមើល និងធ្វើការអាប់ដេតបាន។ ដោយឡែក សម្រាប់ ប្រទេសយើងវិញ ក៏សង្ឃឹមថា Samsung នឹងដាក់អោយ ធ្វើការអាប់ដេត ឆាប់ៗនេះដូចគ្នា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport