បណ្តាញសង្គម

ក្រុមហ៊ុន Intel បានបញ្ចេញបន្ទះឈីបជំនាន់ទី 10 ចុងក្រោយ មានគាំទ្របច្ចេកវិទ្យា AI

ក្រុមហ៊ុនផលិតបន្ទះឈីប Intel បានបញ្ចេញបន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួន មានគាំទ្រនូវបច្ចេកវិទ្យា Artificial Intelligence ធ្វើឡើងសម្រាប់ ការប្រើប្រាស់លើការងារធំៗ ដែលជា

តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍។ 

បន្ទះឈីបនោះ ត្រូវបានផលិតឡើងក្នុងរោងចក្រឯ នៅឯប្រទេស អ៊ីស្រាអែល ដែលមានទំហំ 10 ណាណូម៉ែត្រ នៅក្រោមឈ្មោះ “Ice Lake”។ ក្នុងនោះ ក្រុមហ៊ុន Intel និយាយថាវានឹងអនុញ្ញាតិអោយទ្រទ្រង់សម្រាប់ ការងារធំៗដែល ចំនាយថាមពលតិចទៀតផង។ បន្ថែមពីនោះ Facebook បានកំពុងយកវាទៅប្រើប្រាស់ នៅក្រុមហ៊ុនខ្លួនរួចទៅហើយ។ ក្រៅពី "Ice Lake" ក្រុមហ៊ុន Intel ក៏បានបញ្ចេញនូវ បន្ទះឈីបដែលដាក់លើកុំព្យូទ័រ ប្រភេទយួរដៃផ្សេងទៀត មានឈ្មោះថា "Comet Lake" មានទំហំ 14 ណាណូម៉ែត្រ។ ខុសពី "Ice Lake" ដែល "Comet Lake" បានឃើញមាននៅលើ កុំព្យូទ័រ Dell XPS 13 មកជាមួយអេក្រង់ 4K នឹងមានដាក់លក់នៅថ្ងៃទី 27 ខែ សីហា ខាងមុខនេះ។

ក្រុមហ៊ុន Intel បានបន្តថា ការបញ្ចេញនូវបន្ទះឈីបដែល មានបំពាក់មកជាមួយបច្ចេកវិទ្យា AI ដំបូងនេះ គឺបន្ទាប់ពីបានធ្វើការវិនិយោគមួយ ទៅលើប្រព័ន្ធ AI នៅឯប្រទេស អ៊ីស្រាអែល។ ការវិនិយោគនេះផងដែរ មានគោលបំណងនាំយក នូវបច្ចេកវិទ្យា AI នេះអោយរីកសុះសាយ គ្រប់ទីកន្លែងនៅលើពិភពលោក ហើយបន្តពង្រឹងទៅដល់គ្រប់អង្គភាពធំៗ ដើម្បីអោយដើរទាន់នូវតម្រូវការ និងការអភិវឌ្ឍរាល់ការគ្រប់គ្រងទិន្នន័យគ្រប់ប្រភេទបាន។ បន្ថែមពីនោះ វាត្រូវការនូវកុំព្យូទ័រដែលមានល្បឿនលឿនបំផុតមួយ ដើម្បីដំណើរការអោយស្របគ្នាជាមួយបច្ចេកវិទ្យានេះ។ គេបាននិយាយ បន្ទះឈីបនេះនឹងជាជំនួយដល់ ដំណើរការ របស់ឈីបប្រភេទ Xeon ដែលប្រើប្រាស់សម្រាប់ Server នៅក្នុងក្រុមហ៊ុនធំៗ ក្នុងការដើរអោយទាន់នឹង ដំណើរការដ៏ស្មុគស្មាញ នៅក្នុងវិស័យ AI អោយកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport