បណ្តាញសង្គម

iPhone ជំនាន់ថ្មី អាចនឹងមាន Apple Pencil ផ្ទាល់ខ្លួន

យើងបានដឹងហើយថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញ iPhone ជំនាន់ចុងក្រោយ របស់ខ្លួនជាផ្លូវការ នៅខែកញ្ញា ខាងមុខ នេះ ប៉ុន្តែជាទំលាប់ទៅហើយ មុនពេលដែល ស្មាតហ្វូនកំពូលៗត្រៀមនឹងបង្ហាញខ្លួន

ជាផ្លូវការ តែងតែមានព័ត៌មាន បែកធ្លាយ បង្ហាញអំពី លក្ខណៈសម្បត្តិ របស់វា។ តួរយ៉ាង iPhone ជំនាន់ថ្មី របស់ ក្រុមហ៊ុន Apple ដែលត្រៀមបង្ហាញខ្លួនជាផ្លូវការ នាពេលខាងមុខនេះ ក៏មិនខុសគ្នាដែរ។ ទាក់ទងទៅនឹង លក្ខណៈសម្បត្តិ របស់ iPhone ជំនាន់ថ្មីនេះ មានសារព័ត៌ជាច្រើន បានធ្វើការចុះផ្សាយពីវា ជាហូរហែផងដែរ។ ប៉ុន្តែដូចដែលអ្នកបានដឹងហើយថា វាមិនងាយនឹងបញ្ចប់ ព័ត៌មានដែលបានបែកធ្លាយ ទាក់ទងទៅនឹង iPhone ជំនាន់ថ្មី របស់ Apple នោះទេ។

ជាក់ស្តែង ដូចកាលពីម្សិលមិញ បើយើងតាម គេហទំព័រលក់សំបកការពារទូរសព្ទមួយ ដែលមានឈ្មោះថា Mobilefun បានធ្វើការ ដាក់លក់ Case របស់ iPhone 11 Pro ដែលភ្ជាប់មកជាមួយកន្លែងសម្រាប់ទុកដាក់ Apple Pencil ដែលមានរូបរាងតូច ក្នុងតម្លៃ £19.99 ( ប្រហែលជា 24 ដុល្លារ ) ហើយបើសិនជា យើងធ្វើការចុចលើតំណរភ្ជាប់របស់ Case វានឹងនាំយើងទៅកាន់ ផ្ទាំងបង្ហាញថ្មីមួយទៀត ដែលរៀបរាប់អំពី លក្ខណៈសម្បត្តិ របស់ Case នោះ។ បើយោងទៅតាមអ្វីដែលគេបាន ពិពណ៌នា យើងឃើញថា Case នេះមានឈ្មោះថា Olixar Genuine Leather iPhone 11 Pro Case & Apple Pencil Holder ហើយត្រូវផលិតឡើងពីស្បែកមួយដ៏ប្រណិត អមជាមួយកន្លែងដាក់ Apple Pencil សម្រាប់ iPhone 11 Pro។ គួររំលឹកផងថា កាលពី ឆ្នាំ 2017 គេហទំព័ររបស់កូរ៉េមួយ ដែលមានឈ្មោះថា The Investor បាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញ Apple Pencil ដែលគាំទ្រ ( Support ) ជាមួយ iPhone យ៉ាងយូរនៅក្នុងឆ្នាំ 2019 ហើយកាលពីពេលថ្មីៗនេះ ស្ថាប័ន Citi Research បានដាក់បញ្ចូល Apple Pencil ជារបស់សម្រាប់ប្រើជាមួយឧបករណ៍នៅថ្ងៃអនាគត។ បើងាកទៅមើល កំពូលអ្នកវិភាគ ទាក់ទងទៅនឹងផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះថា Ming-Chi Kuo ធ្លាប់បាននិយាយថា Apple Pencil អាចនឹងគាំទ្រជាមួយ iPhone នៅថ្ងៃអនាគត ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីបន្ថែមពីវានោះទេ។

សរុបមកវិញ ព័ត៌មានខាងលើ គ្រាន់តែជាការអះអាងរបស់ ក្រុមហ៊ុនផលិតសំបកការពារទូរសព្ទមួយតែប៉ុណ្ណោះ យើងមិនដឹងថា វាគឺជាការពិត ឬយ៉ាងណានោះទេ ដូច្នេះយើងមានតែរង់ចំមើលបន្តទៀត។ ប៉ុន្តែបើសិនវាគឺជាការពិតមែននោះ នេះអាចថាគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកដែលត្រៀមនឹង ក្លាយជាម្ចាស់របស់ iPhone ជំនាន់ថ្មី ព្រោះថាអ្នកនឹងទទួលបាន បទពិសោធន៍ថ្មីមួយទៀត ក្នុងការប្រើប្រាស់ iPhone របស់អ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport