Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆាប់ៗ Xiumin និង​ Onew នឹង​សម្ដែងរួមគ្នា​ក្នុងព្រឹត្តិការណ៍ពិសេស​របស់កងទ័ព

  • បោះពុម្ព

តារា K-Pop ល្បីឈ្មោះ ២នាក់គឺ Onew និង Xiumin នឹងមានមុខបង្ហាញទស្សនីយភាពពិសេសថ្មីមួយក្នុងជួរកងទ័ព នាពេលឆាប់ៗនេះ។

កាលពីថ្ងៃទី ២៥ ខែសីហា មានសេចក្ដីរាយការណ៍មកថា Onew និង Xiumin នឹងត្រូវបង្ហាញទេពកោសល្យរបស់ខ្លួនក្នុងការសម្ដែងពិសេសរបស់ទ័ពមានឈ្មោះថា "Return”។ ទស្សនីយភាពនេះ គឺចង់បង្ហាញពីរឿងរ៉ាវនៃចំណងមិត្តភាពដែលមាន រហូតដល់កំណើតនៃសង្គ្រាមរបស់ប្រទេសកូរ៉េ។

ព័ត៌មានលម្អិត ថាតើ Onew និង Xiumin ត្រូវសម្ដែងជាតួអ្វីក្នុងរឿងនេះនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ ការសម្ដែងនេះផងដែរ ក៏បើកឲ្យមានការចូលរួមទស្សនា ហើយអ្នកគាំទ្រក៏អាចកក់សំបុត្រចាប់ពីថ្ងៃទី ២៨ ខែសីហា នៅ Interpark។ គ្រប់គ្នាពិតជារំភើបនឹងការបង្ហាញមុខនេះ ហើយក៏រំពឹងថាព្រឹត្តិការណ៍ថ្ងៃនោះនឹងអស្ចារ្យ៕

ដកស្រង់ពី៖ Sabay