បណ្តាញសង្គម

vivo​ NEX​ 3 ​5G ​នឹង​អាច​ប្រកាស​ចេញ​ខែ​ក្រោយ​នេះ ​ជា​មួយ​អេក្រង់​លាត​ពេញ​គែម​ដល់​ទៅ ​99.6%​

សម្រាប់ត្រកូល NEX របស់ក្រុមហ៊ុន vivo ជាស្មាតហ្វូន ដែលតែងតែមានលក្ខណៈសម្បត្តិពិសេស ខុសប្លែកពីគេ ក៏ដោយសារក្រុមហ៊ុនចិនមួយនេះ ចង់អោយស្មាតហ្វូន NEX Series

របស់ខ្លួនទទួលបានការចាប់អារម្មណ៍ច្រើន ផងដែរ។ មិនតែប៉ុណ្ណោះ vivo NEX គឺជាស្មាតហ្វូនដំបូង មានកាមេរ៉ាមុខបែប ប្រើម៉ូទ័រហូតចេញពីតួខ្លួនមុនគេ ខណៈដែល vivo NEX 2 បានបំពាក់មកជាមួយ អេក្រង់ដល់ទៅ 2 ឯណោះ។

ដោយឡែក សម្រាប់ពេលនេះ vivo ហាក់បីដូចជាបានត្រៀមខ្លួន រួចជាស្រេចក្នុងការបញ្ចេញ កំពូលស្មាតហ្វូនត្រកូល NEX ជំនាន់ចុងក្រោយថ្មី មួយម៉ូឌែលទៀត ដែលវាត្រូវបានគេដឹងថាជា vivo NEX 3។ ជាក់ស្ដែង ប្រធានផ្នែកផលិតផលរបស់ vivo ផ្ទាល់ គឺលោក Li Xiang ក៏ធ្លាប់បានបង្ហាញពី លក្ខណៈពិសេសមួយចំនួន នៃស្មាតហ្វូនមួយនេះ រួចមកហើយ និងពេលឥឡូវនេះ មានលក្ខណៈពិសេសសំខាន់ៗមួយចំនួនទៀត របស់ vivo NEX 3 ត្រូវបានបែកធ្លាយ លើអ៊ីនធឺណិត វិញម្ដង។ ដូចការរំពឹងទុកអញ្ចឹង ក្នុងថ្ងែនេះ vivo បានបញ្ជាក់ជាផ្លូវការហើយថា NEX 3 5G នឹងត្រូវបានប្រកាសចេញ ក្នុងប្រទេសចិន នៅខែក្រោយនេះ ប៉ុន្ដែមិនទាន់មានការបញ្ជាក់ថ្ងៃច្បាស់លាស់ នោះទេ។

បើយោងតាម ការប្រកាសនៅលើ Weibo ក្រុមហ៊ុនមួយនេះ បានបង្ហោះរូបភាពមួយសន្លឹក ដោយបានភ្ជាប់ជាមួយចំណងជើងថា “Vivo NEX 3 5G នឹងមកដល់ ក្នុងខែកញ្ញា” អញ្ចឹងបានន័យថា វាអាចប្រកាសនៅខែក្រោយ ពិតមែនហើយ។ vivo NEX 3 5G ត្រូវបានគេរំពឹងថា អាចនឹងមកជាមួយ អេក្រង់លាតពេញតួខ្លួនដល់ទៅ 99.6 ភាគរយ ឯណោះ និងវាអាចបំពាក់បន្ទះឈីបកំពូល Snapdragon 855+ ដែលមាន CPU ជាប្រភេទ Octa-Core ថែមទៀតផង។ លើសពីនេះ NEX 3 5G អាចនឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ជាមួយសេនស័រកាមេរ៉ាគោល ទំហំ 48MP និងអាចប្រើកាមេរ៉ាមុខ ជាម៉ូទ័រហូតចេញពីតួខ្លួន ដូចទៅនឹង vivo NEX ជំនាន់ដំបូងដែរ។

ជាចុងក្រោយ បើយោងតាមព័ត៌មានពេលមុនៗ បង្ហាញថា NEX 3 5G អាចនឹងនៅតែបន្តប្រើរន្ធដោតកាស 3.5 មីលីម៉ែត្រ មិនដូចស្មាតហ្វូនលំដាប់ Flagship ផ្សេង នាពេលបច្ចុប្បន្ន ដែលបានលុបបំបាត់វាចោល នោះទេ។ ជាងនេះទៅទៀត vivo NEX 3 5G អាចនឹងត្រូវបាន បំពាក់មកជាមួយបច្ចេកវិទ្យា សាកថ្មល្បឿនលឿនទំហំ 44W ថែមទៀតផង។

ដកស្រង់ចេញពីCamboReport