Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត Miss Universe ប៊ី សុធារី បាន​ប្ដូរ​ចិត្ត​រឿង​សម្ដែង​ភាពយន្ត!

  • បោះពុម្ព

ប៊ី សុធារី ដែលជាបវរកញ្ញាកម្ពុជា ឬ Miss Universe ឆ្នាំ២០១៧ ច្រើនឆ្នាំមកហើយ មិនដែលឃើញចូលសម្ដែងភាពយន្តសូម្បីម្ដងសោះនោះ ឥឡូវនេះបានប្រាប់ថា នាងបានសម្រេចចិត្តទទួលយកការសម្ដែងហើយ កុំអោយអ្នកគាំទ្រថាមិនមានអ្វី update។

កន្លងមក ការដែលមិនឃើញនាងមានការសម្ដែងភាពយន្តសូម្បីម្ដង មិនមានន័យថា នាងមិនមានគេហៅថតនោះទេ តាមការពិត គឺមានគេហៅចង់ឲ្យនាងសម្ដែងក្នុងភាពយន្តច្រើន ប៉ុន្តែនាងមិនទទួល។ ចំពោះមូលហេតុ តារាស្រីវ័យ ២១ បញ្ជាក់ថា ដោយសារតែទី១ នាងផ្ដើមអាជីពជាតារាម៉ូដែល ដូច្នេះហើយនាងខ្លាចទទួលការងារសម្ដែងភាពយន្ត បារម្ភខ្លាចធ្វើមិនបានល្អ។ ចំពោះមូលហេតុទី២ គឺថា ដោយសារតែសុខភាពនាងមិនសូវអំណោយផលផង។

នាងថា ប្រមាណជាមួយឆ្នាំមកនេះ នាងជាប់ដាក់ដែកអបធ្មេញរហូត ដោយការធ្វើនេះ បានបណ្ដាលឲ្យប៉ះពាល់ដល់រូបរាងរបស់នាងដែរ ក៏ព្រោះតែពេលដាក់ដែកនេះហើយ ធ្វើឲ្យនាងឈឺ និងទទួលទានអ្វីមិនសូវបាន ធ្វើឲ្យនាងចុះស្គម ដោយបច្ចុប្បន្នទម្ងន់នាងត្រឹម ៤៨-៤៩ គីឡូប៉ុណ្ណោះ។ គីឡូដែលនាងចង់បាន និងយល់ថាសមស្របសម្រាប់នាង គឺ ៥៣-៥៤គីឡូ។ បែបនេះក្ដី សុធារី ប្រាប់ថា ឥឡូវអ្វីៗបានប្រសើរហើយ ដោយសារថា ដែកដែលដាក់អបធ្មេញរបស់នាងនោះ គឺដល់វេលាត្រូវដោះចេញហើយ។

អីចឹងហើយ ទើបនាងយល់ថា នាងអាចបំប៉នសុខភាព និងអាចទទួលយកការសម្ដែងក្នុងភាពយន្តនានាបាន។ “ម្យ៉ាងខ្ញុំចង់ឲ្យអ្នកគាំទ្រនាងខ្ញុំ បានទទួលអ្វីដែលប្លែក ព្រោះកន្លងមកពួកគាត់បានសំណូមពរនាងខ្ញុំច្រើនដែរ ឲ្យទទួលយកការសម្ដែងភាពយន្ត។ អីចឹងខ្ញុំគិតថា ល្មមដល់ពេលដែរហើយ!”។

ធារី ថ្លែង។ ថ្មីៗនេះ តារាស្រីកម្ពស់បានរូបនេះ បញ្ជាក់ថា នាងក៏បានចូលរួមសម្ដែងសាកល្បង (Casting) ជាមួយអ្នកដឹកនាំរឿងមួយដែរ ប៉ុន្តែមិនដឹងលទ្ធផលនៅឡើយ។ ប៊ី សុធារី បញ្ជាក់បន្ថែមថា ពីពេលនេះ នាងនឹងទទួលការសម្ដែងភាពយន្តនានា ដើម្បីអ្នកគាំទ្រផង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងផង។

វិលទៅអតីតកាលបន្តិច ត្បិតថាកន្លងមក នាងមិនធ្លាប់សម្ដែងភាពយន្ត ប៉ុន្តែនាងក៏ថតស្ប៉តពាណិជ្ជកម្មជាច្រើនរាប់មិនអស់ដែរ។ ដូច្នេះនាង មានជំនឿថា ការសម្រេចឈានជើងចូលទៅកាន់ការសម្ដែងភាពយន្តនានានាពេលខាងមុខ និងមិនជាឧបសគ្គរបស់នាងឡើយ៕

ដកស្រង់ពី៖ Sabay