បណ្តាញសង្គម

សប្បាយ​មែន! Concert G-Devith ម្សិលមិញ​ធ្វើ​ឲ្យ​​កក្រើក​ពេញ​អ៊ីអន

កាលពីយប់ថ្ងៃទី ២៥ ខែសីហា ម្សិលមិញនេះ តារារ៉េប G-Devith បានធ្វើការប្រគំតន្ត្រីផ្ទាល់របស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី ៣ ជាមួយនឹងអ្នកចូលរួមរាប់ពាន់នាក់។

សម្លេងស្រែកហ៊ោរកញ្ជ្រាវកងរំពងពេញ AEON Hall ជាមួយនឹងសាច់ភ្លេងនៃបទចម្រៀងបានធ្វើឲ្យការប្រគំតន្ត្រី «Reborn» របស់ G-Devith ដែលត្រូវបានរៀបចំឡើងដោយ Pleng by Smart កាន់តែមានភាពសប្បាយរីករាយ និងអស្ចារ្យមិនចាញ់បរទេសប៉ុន្មាននោះទេ។

អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបជាងនេះទៅទៀតនោះ «Reborn» Concert របស់តារាប្រុសខ្ពស់ស្រឡះ G-Devith ក៏មានការចូលរួមពីតារាចម្រៀងស្រីល្បីខាងការលែងខ្លួនបែប Swag ទេព បូព្រឹក្ស និង ពូឃ្លាំង ព្រមទាំង អ្នករាំជាច្រើនរូបទៀត។ អាល់ប៊ុម «Reborn» នេះត្រូវបានប្រកាសនៅក្នុងខែកក្កដា ហើយអាល់ប៊ុមនេះគឺជាអាល់ប៊ុមដំបូង ដែល G-Devith បានសហការណ៍ជាមួយនឹង Pleng by Smart។

ដកស្រង់ពី៖ Sabay