បណ្តាញសង្គម

Xiaomi អះ​អាង​ថា Redmi Note 8 នៅ​សល់​ថ្ម 40% ទៀត ក្រោយ​ពេល​ប្រើ​ពីរ​ថ្ងៃ​មក​ហើយ

ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Redmi នឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយ ក្នុងប្រទេសចិន នៅថ្ងៃទី 29 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ដោយមានគម្រោងធ្វើឡើង ដើម្បី

ប្រកាសចេញស្មាតហ្វូន Redmi Note 8 និង Redmi Note 8 Pro ផងដែរ។ ហេតុដោយសារតែ មិនចង់ឲ្យហ្វេនរបស់ខ្លួន ធ្វើការរង់ចាំយូរពេក Redmi ក៏បានដាក់បង្ហើបប្រាប់នូវ លក្ខណៈសម្បត្តិ និងមុខងារពិសេសខ្លះៗ ជាបណ្ដើរៗរួចមកហើយ។ ពិតប្រាកដណាស់ ស្មាតហ្វូនម៉ូឌែល Redmi Note 7 និង Redmi Note 7 Pro បានធ្វើការប្រកាសចេញ កាលពីដើមឆ្នាំនេះប៉ុណ្ណោះ ប៉ុន្ដែនៅចុងខែសីហាឆាប់ៗនេះ Redmi បានត្រៀមប្រកាសចេញ ម៉ូឌែលថ្មីៗទៀតហើយ។

កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហោះរូបភាពមួយសន្លឹក ទៅលើកម្មវិធីបណ្ដាញសង្គមចិន Weibo ដោយដាក់បង្ហាញអំពី សមត្ថភាពដ៏ខ្លាំង នៃថាមពលថ្មរបស់ Redmi Note 8 Pro និងព្រមទាំងអះអាងថា បន្ទាប់ពីគាត់ប្រើប្រាស់ អស់រយៈពេលជាង 2 ថ្ងៃជាងមកហើយ ប៉ុន្ដែភាគរយថ្មរបស់ស្មាតហ្វូននេះ អាចនៅសល់ចំនួន 40% ទៀតឯណោះ ដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងមែនទែន។ ចំណែកឯរូបភាពមួយសន្លឹកនោះ គឺជាកន្លែងបង្ហាញអំពី ប្រវត្តិនៃការចំណាយ ទៅលើថាមពលថ្ម ដូចជាការប្រើប្រាស់ប្រព័ន្ធ 4G, Wi-Fi, រយៈពេលអេក្រង់បើក, រយៈពេលមើលវីដេអូ, រយៈពេលលេងហ្គេម ជាដើម។ 

សម្រាប់ទំហំថាមពលថ្ម 4,500mAh បំពាក់នៅលើស្មាតហ្វូន Redmi Note 8 Pro ដែលអាចបន្ដប្រើប្រាស់បាន ភាគរយចំនួន 40% បន្ថែមទៀត បន្ទាប់ពីប្រើពីរថ្ងៃមកហើយ គឺពិតជាគួរឲ្យសរសើរពិតមែន។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជា ការអះអាងមួយប៉ុណ្ណោះ ហើយនៅពេលដែល ធ្លាក់មកដល់ក្នុងដៃ អ្នកប្រើប្រាស់រួចហើយ ទើបយើងអាចដឹងបានថា ស្មាតហ្វូនម៉ូឌែលមួយនេះ ពិតជាសមត្ថភាពខ្លាំង ដែរឬក៏អត់នោះទេ។

ស្មាតហ្វូនម៉ូឌែល Redmi Note 8 Pro នឹងត្រូវបានបំពាក់ដោយ សេនស័រកាមេរ៉ាសរុប 4 គ្រាប់ឯណោះ ហើយក៏មានកាមេរ៉ាដើមទំហំ 64MP ផលិតដោយ Samsung ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីនវិញនោះ វានឹងដើរដោយបន្ទះឈីប MediaTek Helio G90T ទំហំ 12nm និងមានល្បឿនរត់ 2GHz ដែលផ្ដោតសំខាន់បំផុត ជំនួយលើការលេងហ្គេម។ ព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូន Redmi Note 8 និង Redmi Note 8 Pro ក្នុងប្រទេសចិន នឹងត្រូវបានធ្វើឡើង នៅថ្ងៃទី 29 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ ដូច្នេះយើងនឹងអាចដឹង អំពីតម្លៃរបស់ស្មាតហ្វូន ទាំងពីរម៉ូឌែលនេះផងដែរ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos

FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport