Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OPPO​ Reno2 ​ទទួល​បាន​ពិន្ទុ​លើ ​AnTuTu ​ដល់​ទៅ ​259K ​និង​​ប្រើ​ឈីប ​Snapdragon ​730G ​ពិត​មែន​

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុននេះ OPPO បានបញ្ជាក់តាមរយៈការបង្ហោះប្រាប់ នៅលើបណ្ដាញសង្គម Weibo របស់ខ្លួនថាOPPOReno2Seriesនឹងត្រូវបានប្រកាសចេញ ជាផ្លូវការ

ក្នុងប្រទេសចិន នៅថ្ងៃទី 10 ខែសីហា ខាងមុខ។ ស្មាតហ្វូននេះ មានលេខសម្គាល់ម៉ូឌែល PCKM00 / PCKT00 នេះបើយោងតាម ការប្រទះឃើញជាមួយនឹងលក្ខណៈពិសេសផ្សេងទៀត របស់វានៅលើ TENAA កន្លងទៅ។ ដោយឡែក ក្នុងថ្ងៃនេះ សម្រាម់ម៉ូឌែលមានលេខសម្គាល់ PCKM00 ត្រូវបានគេប្រទះឃើញពិន្ទុធ្វើតេស្ដលើ AnTuTu ជាមួយនិងលក្ខណៈមួយចំនួនទៀត ផងដែរ។

ពិតណាស់ ស្មាតហ្វូន OPPO មានលេខសម្គាល់ PCKM00 អាចជា Reno2 ដែលបានឃើញលើ AnTuTu នោះ បង្ហាញថាវាត្រូវបានបំពាក់ឈីប Snapdragon 730G ជាមួយ GPU Adreno 618 និងមានរ៉េមទំហំ 8GB។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនមួយនេះ បានដំណើរការដោយ Android 9.0 Pie ចេញពីប្រអប់ស្រាប់តែម្ដង។ យ៉ាងណាក្នុងការប្រទះឃើញលើ AnTuTu នេះ មិនបានបង្ហាញពីទំហំអេក្រង់របស់វាឡើយ ប៉ុន្តែយើងអាចមើលឃើញថា វាមានកម្រិតបង្ហាញរូបភាព Full-HD+ 2400 x 1080 ភិចសែល ផងដែរ។ 

ជាក់ស្ដែង យោងទៅតាមការធ្វើតេស្តពិន្ទុលើ AnTuTu បង្ហាញថា OPPO Reno2 ទទួលបាន 259,109 ពិន្ទុ ដែលពិន្ទុនេះ ខ្ពស់ជាងពិន្ទុលើ Redmi K20 ទៅទៀត ដោយវាបានទទួលពិន្ទុពី AnTuTu ត្រឹម 218,625 ប៉ុណ្ណោះ។ ដោយឡែក បើមើលតាមការ ធ្វើតេស្ដលើ Geekbench កន្លងទៅ បង្ហាញថា OPPO Reno2 ត្រូវបានបំពាក់ឈីប Snapdragon 675 ជាមួយទំហំរ៉េម 8GB ទៅវិញ។ ប៉ុន្តែ OPPO បានបញ្ជាក់ជាផ្លូវការហើយថា Reno2 នឹងត្រូវបានបំពាក់បន្ទះឈីប Snapdragon 730G។ អញ្ចឹងបានន័យថា ការធ្វើតេស្ដលើ Geekbench មានភាពមិនប្រក្រតី រឺអាចថា OPPO នឹងបញ្ចេញ Reno2 Edition មួយទៀត ក៏អាចថាបានដែរ។

មួយវិញទៀត OPPO Reno2 នឹងប្រកាសចេញមកជាមួយ ជម្រើសពណ៌ Ocean Blue និង Mist Pink color Edition ក្នុងប្រទេសចិន ដែលមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB។ លើសពីនេះ Reno2 អាចនឹងប្រើម៉ូទ័រហូតចេញពីតួខ្លួន បែបព្រុយត្រីឆ្លាម សម្រាប់ផ្ទុកកាមេរ៉ាមុខទំហំ 16MP និងមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោលទំហំ 48MP + 13MP + 8MP និងបូកមួយគ្រាប់ចុងក្រោយទំហំ 2 មេហ្គាភិចសែល។




*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos

FacebookPage

https://www.facebook.com/tvtbaungkhmum

ttps://www.facebook.com/pditbk

ដកស្រង់ចេញពីCamboReport