Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណែ​អាប់​ដេត iOS 12.4.1 បាន​ជួស​ជុល និង​លែង​ឲ្យ​ធ្វើ​ការ Jailbreak ត​ទៅ​ទៀត​ហើយ

  • បោះពុម្ព

ទីបំផុត Apple បានបញ្ចេញកំណែអាប់ដេតថ្មី ដើម្បីជួសជុលបញ្ហាសុវត្ថិភាពមួយ ជាលើកទីពីរក្នុងឆ្នាំនេះ បន្ទាប់ពីបាននាំយក មកវិញដោយចៃដន្យ កាលពីកំណែអាប់ដេត

មុនៗកន្លងផុតទៅនោះ។ ដំបូងមក Apple បានបញ្ចេញការជួសជុលនេះ នៅខែឧសភាម្ដងរួចហើយ ប៉ុន្ដែច្រឡំដាក់ចូលវិញម្ដងទៀតលើ iOS 12.4 នៅខែកក្កដាផងដែរ។ ការជួសជុលបញ្ហាមួយនេះ គឺទាក់ទងទៅនឹងកំហុស ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ធ្វើការ Jailbreak សាជាថ្មីម្ដងទៀតនៅលើ iOS 12.3 និង 12.4 ក៏ប៉ុន្ដែកំណែអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយនេះ iOS 12.4.1 នឹងលែងឲ្យលោកអ្នកធ្វើដូច្នេះ តទៅទៀតហើយ។

បើយោងទៅតាម សេចក្ដីប្រកាសដោយ Apple បានបញ្ជក់ឲ្យដឹងថា មូលហេតុចម្បង ដែលបណ្ដាលឲ្យធ្វើការ Jailbreak បានវិញនោះ គឺដោយសារតែ កម្មវិធីមេរោគមួយប្រភេទ អាចនឹងធ្វើការវាយលុក ដើម្បីចូលទៅកែប្រែកូដ Arbitrary Code ជាមួយនឹងប្រព័ន្ធ System Privileges ផងដែរ។ ចំណែកឯសមត្ថភាពដ៏ខ្លាំង ដែលអាចចូលទៅ កែប្រែកូដម៉ាស៊ីនបាន គឺផ្ដល់ឱកាសឲ្យពួកគេ បើកឧបករណ៍ទាំងអស់នោះ (iPhone/iPad) ដើម្បីដំឡើងកម្មវិធីនានា ដែលជាធម្មតាមក Apple មិនអនុញ្ញាតឲ្យធ្វើនោះទេ។

ហេតុដូច្នេះហើយ បានជាយើងឃើញមាន អ្នកប្រើប្រាស់អាចធ្វើការ Jailbreak សាជាថ្មីម្ដងទៀត និងអាចឲ្យដំឡើង Tweaks ដើម្បីកែប្រែកម្មវិធី តាមចំណង់ចំណូលចិត្ត ថែមទៀតផង។ ទោះបីជាយ៉ាងណា បន្ទាប់ពីលោកអ្នកបាន Jailbreak រួចរាល់ហើយ ដូច្នេះកម្មវិធីដ៏រំខានមួយចំនួន ដូចជាកម្មវិធី Spyware និងកម្មវិធីមេរោគ អាចចូលទៅកាន់ iPhone ឬ iPad របស់អ្នកទាំងអស់គ្នា ដោយសេវីតែម្ដង។ លើសពីនេះទៅទៀត Apple ក៏បានអះអាងថា ការជួសជុលគឺធ្វើរួចហើយ នៅកំណែអាប់ដេតថ្មីនេះ និងព្រមទាំងបានទទួលស្គាល់ក្រុម Pwn20wnd ដែលបានបញ្ចេញកម្មវិធី Jailbreak កាលពីសប្ដាហ៍មុន ផងដែរ។

ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការអាប់ដេត ទៅកាន់ជំនាន់ iOS 12.4.1 បាន ចាប់ពីពេលនេះតទៅ ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update ហើយចុចលើពាក្យ “Download and Install” និងរង់ចាំរយៈពេលប្រហែល 15 - 25 នាទី ដើម្បីឲ្យវាធ្វើការដំឡើង ដោយស្វ័យប្រវត្តិ រួចជាការស្រេច។ ក្រៅពីនេះទៅទៀត ក្នុងថ្ងៃតែមួយនេះ Apple ក៏បានដាក់បញ្ចេញ កំណែអាប់ដេត ទៅកាន់ឧបករណ៍ផ្សេងៗទៀត ដូចជា watchOS 5.3.1, tvOS 12.4.1 និង macOS 10.14.6 ថែមទៀតផង។



*សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg/videos

FacebookPage

https://www.facebook.com/tvtbaungkhmum

ttps://www.facebook.com/pditbk/

ដកស្រង់ចេញពីCamboReport