បណ្តាញសង្គម

Galaxy M40 ទទួល​បាន​មុខងារ Night Mode និង QR Scanner ក្នុង​កំណែ​អាប់ដេត​ចុង​ក្រោយ

បើគិតមកដល់ពេលនេះ Samsung Galaxy M40 បានប្រកាសចេញ ជាផ្លូវការ អស់រយៈពេលប្រហែលជាង 3 ខែមកហើយ ដែលវាមានរចនាបថបែប អេក្រង់លាតខាងមុខ រំលេចម៉ូតដំណក់ទឹក

និងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដោយមាន លេនគោល ទំហំ 32 មេហ្កាភិចសែល + 8 មេហ្កាភិចសែល ជាសេនស័រទូលាយ និងមួយគ្រាប់ចុងក្រោយ ជាសេនស័រសម្រាប់ថតរូបបែបព្រាល ដែលមានទំហំ 5 មេហ្កាភិចសែល។

ដោយឡែក នាពេលឥឡូវនេះ ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតថ្មីមួយ សម្រាប់ស្មាតហ្វូន កម្រិតមធ្យមនេះជាពិសេស ដោយបានបន្ថែមនូវមុខងារ Night Mode ក្នុងកម្មវិធីកាមេរ៉ា មានដូចទៅនឹងស្មាតហ្វូន លំដាប់កំពូលដែរ។ អ្នកទាំងអស់គ្នា គ្រាន់តែផ្លាស់ប្តូរទៅ Mode នោះ នៅពេលដែលត្រូវការ ចាំបាច់ថតរូបភាព នៅពេលងងឹតក៏បាន ប៉ុន្តែវាត្រូវចំនាយពេលយូរ ជាងការថតរូបភាពធម្មតាបន្តិចហើយ ម្យ៉ាងវិញទៀត អ្នកត្រូវតែកាន់ស្មាតហ្វូនឲ្យនឹងមួយកន្លែង ដើម្បីទទួលបានរូបភាព យ៉ាងភ្លឺច្បាស់ស្អាត។

ថែមទៀតនោះ កំណែអាប់ដេត Security Patch សម្រាប់ខែសីហានេះ គឺបានបញ្ចេញជាបណ្ដើរៗហើយ និងព្រមទាំងទទួលបានមុខងារ QR Scanner ដើម្បីអនុញ្ញាតឲ្យលោកអ្នក ធ្វើការស្កេនកូដ QR Code ណាមួយ ដោយគ្រាន់តែដាក់កាមេរ៉ា ទៅលើកូដទាំងនោះប៉ុណ្ណោះ ហើយមិនចាំបាច់ឲ្យលោកអ្នក ទាញយកកម្មវិធី មកពីខាងក្រៅ ទៀតនោះទេ។ កំណែអាប់ដេតនេះ មានទំហំ 366MB ក្នុងការទាញមកតម្លើង ហើយបន្ទាប់ពីធ្វើរួច ស្មាតហ្វូនរបស់លោកអ្នក នឹងឡើងដល់ Software ជំនាន់ថ្មីទី M405FDDU1ASH1។

ជាចុងក្រោយ បើសិនជាប្រិយមិត្តណាមួយដែលជាម្ចាស់ Galaxy M40 នោះអ្នកអាចធ្វើការតម្លើង Software ជំនាន់ថ្មី តាមរយៈ Settings> Software Update> Download and install ជាការស្រេច ដើម្បីទទួលបានមុខងារថ្មីៗ សម្រាប់ប្រើប្រាស់ ដូចទៅនឹង ស្មាតហ្វូន Flagship ដែរ ពី Samsung។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport