Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

1-ចំនួន​នៃ​ការ​លក់​ស្មាតហ្វូន​សរុប​ នៅ​តែ​បន្តធ្លាក់​ចុះ ​គិត​មក​ត្រឹ​មត្រីមាស​ទី ​2​ ក្នុង​ឆ្នាំ​នេះ​

  • បោះពុម្ព

បើយើងនិយាយពីស្មាតហ្វូន ក្នុងឆ្នាំនេះវិញ វាកាន់តែមានចំនួនច្រើនម៉ូឌែល ជាងឆ្នាំមុខទៀត ព្រោះដោយសារ ត្រកូលស្មាតហ្វូនថ្មីៗ ចាប់ផ្ដើមបង្ហាញខ្លួន ខណៈត្រកូលមុនៗ នៅតែបន្តផលិតដដែល។ ពិតណាស់

បើទោះបីជា ចំនួនម៉ូឌែលស្មាតហ្វូន មានការកើនឡើងក៏ដោយ ប៉ុន្តែចំនួននៃការលក់ស្មាតហ្វូនសរុប មិនបានកើនតាមនោះទេ ផ្ទុយទៅវិញ វាកាន់តែថយចុះជាងឆ្នាំមុនទៅទៀត ហើយវាក៏មិនប្លែកអីដែរ ព្រោះថា ជារៀងរាល់ឆ្នាំ ចំនួននៃការលក់នេះ បានថយចុះរួចទៅហើយ។ 

មិនខុសទេ បើគិតមកដល់ ត្រីមាសទី 2 នៃឆ្នាំ 2019 នេះ គេបានដឹងថា ចំនួននៃការលក់ស្មាតហ្វូនសរុបទាំងអស់ គឹបានថយចុះទៀតផង និយាយឲ្យចំទៅ វាថយចុះប្រមាណជា 1.7 ភាគរយ ដែលគិតទៅ វាថយពី 374 លានគ្រឿង មកនៅត្រឹមតែ 368 លានគ្រឿងងប៉ុណ្ណោះ។ ជាក់ស្ដែង វាដូចជាមិនច្រើនពេកទេ សម្រាប់ចំនួនខាងលើនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យក្រុមហ៊ុនស្មាតហ្វូន មានការបារម្ភនោះគឺ ដោយសារតែការថយចុះនេះ វាបានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំផងដែរ។ គួរបញ្ជាក់ថា ក្នុងចំណោម ទីផ្សារស្មាតហ្វូនកំពូលៗទាំង 5 មានតែទីផ្សារ ចិន និងប្រេស៊ីលទេ ដែលមានការកើនឡើង ប្រមាណ 0.5 ភាគរយ ចំណេកឯឥណ្ឌាឯណោះវិញ គេឃើញមានការធ្លាក់ចុះប្រមាណ 2.3 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ចំពោះការថយចុះនៃចំនួនលក់នេះដែរ វាអាចបណ្តាលមកពី តម្លៃនៃស្មាតហ្វូនកំពូលភាគច្រើន កាន់តែថ្លៃទៅៗ មួយវិញទៀត អ្នកប្រើប្រាស់ភាគច្រើនប្រហែលជា ចង់រង់ចាំការមកដល់ពេញលេញនៃបច្ចេកវិទ្យា 5G ក៏ដូចជាមានហេតុផ្សេងៗ ជាច្រើនទៀតផងដែរ។ ដោយឡែក បើយើងនិយាយពី យីហោកំពូលៗទាំងបីវិញ ឃើញថាចំនួនលក់របស់ iPhone មានការធ្លាក់ចុះ ជាងឆ្នាំមុន ចំណែកឯ Samsung មានការកើនឡើងដោយសារស្មាតហ្វូនត្រកូល A របស់ខ្លួន ហើយ Huawei ឯណោះវិញ បែរជាទទួលបានការគាំទ្រច្រើន ដោយសារ ការដាក់ពិន័យរបស់អាមេរិកទៅវិញ។

ដូច្នេះហើយ ជារៀងរាល់ឆ្នាំ ចំនួននៃការលក់ស្មាតហ្វូនសរុប ហាក់ដូចជាមានការធ្លាក់ចុះ ជាបន្តបន្ទាប់ នេះក៏អាចដោយសារតែ ហេតុផលមួយចំនួននៅខាងលើ ក៏ដូចជាមូលហេតុមួយចំនួនទៀត ដែលយើងមិនបានដឹងផងដែរ។ ហេតុនេះហើយ វាអាចជាផ្នែកមួយ ដែលធ្វើឲ្យក្រុមហ៊ុនផលិតស្មាតហ្វូន ភាគច្រើន ចំណាយពេល ក្នុងការពិចារណា ទៅលើបញ្ហានេះ ដើម្បីឲ្យចំនួនស្មាតហ្វូន ដែលផលិចេញមក មានលក្ខណៈសមាមាត្រទៅនឹង ចំនួនអ្នកទិញ និយាយឲ្យចំ គឺដើម្បីឲ្យស្មាតហ្វូន ដែលផលិតចេញមក មានការគាំទ្រច្រើន ពីសំណាក់អនកប្រើប្រាស់ អញ្ចឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport