បណ្តាញសង្គម

ស្មាតហ្វូន​របស់ Apple និង Samsung មួយ​ចំនួន ត្រូវ​បាន​គេ​ស៊ើប​អង្កេត​រឿង​បញ្ចេញ​វិទ្យុ​សកម្ម​លើស​កម្រិត

នៅក្នុងសម័យទំនើបនេះ តើនៅសល់មនុស្សប៉ុន្មាននាក់ទៀត ដែលមិនប្រើស្មាតហ្វូន? ជាការពិតណាស់ ស្មាតហ្វូនបានក្លាយជា ឧបករណ៍អេឡិចត្រូនិច ដ៏វៃឆ្លាតមួយ ដែលអាចជាកត្តាចំបង ក្នុងការជួយសម្រួល

ដល់ការងារប្រចាំថ្ងៃ បានយ៉ាងច្រើន និងថែមទាំងអាចកំដរការអផ្សុក  ដល់អ្នកប្រើប្រាស់វាទៀតផង។ ទន្ទឹមនឹងនេះដែរ គ្រប់ផលិតផលទាំងឡាយ ដែលកើតមានឡើង មិនមែនសុទ្ធតែ ផ្តល់អត្ថប្រយោជន៍ដល់យើង តែមួយគត់នោះទេ ប៉ុន្តែ វាក៏មានភាពអវិជ្ជមាន ឬផលប៉ះពាល់ផ្សេងៗ ផងដែរ ហើយបើយើងសំដៅ ទៅលើស្មាតហ្វូនវិញ ចំហាយវិទ្យុសកម្ម គឺជាបញ្ហាមួយដ៏ធំ ដែលអាចងាយធ្វើឲ្យប៉ះពាល់ ដល់សុខភាពយើង ដោយមិនដឹងខ្លួន។ 

ជុំវិញរឿងរ៉ាវ ទាក់ទងជាមួយវិទ្យុសកម្មនេះដែរ ស្រាប់តែពេលថ្មីៗនេះ ក៏មានរបាយការណ៍ថ្មីមួយ ពីខាងប្រភព FCC បានរាយការណ៍មកថា ស្មាតហ្វូនជាច្រើនម៉ូឌែល របស់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដែលមានភាពល្បីល្បាញ ទូទាំងពិភពលោកនោះ គឺ Apple និង Samsung មានផ្ទុកវិទ្យុសកម្ម ច្រើនហួសប្រមាណ កម្រិតដែល FCC បានកំណត់។ បើយោងតាមការធ្វើតេស្តជាក់ស្តែង ពីមន្ទីរពិសោធន៍ RF Exposure Lab ដែលស្ថិតក្នុងរដ្ឋ California បានបញ្ជាក់ថា iPhone 7 និង iPhone 8 របស់ ក្រុមហ៊ុនផ្លែប៉ោម គឺបានបញ្ចេញ បរិមាណវិទ្យុសកម្ម លើស FCC បានកំណត់។ លើសពីនេះ ម៉ូឌែលស្មាតហ្វូនមួយចំនួន ដែលបានផលិតចេញពីក្រុមហ៊ុន Samsung ក៏ត្រូវបានប្រទះឃើញថា មានផ្ទុកវិទ្យុសកម្មច្រើនដូចគ្នា រួមមានដូចជាម៉ូឌែល Galaxy S8, Galaxy S9 និង Galaxy J3 ជាដើម។ គួរបញ្ជាក់ផងដែរ ការធ្វើតេស្តនេះ គេបានយកទូរសព្ទទាំងអស់ ដាក់ក្នុងរយៈចំងាយពី 2mm ពីខ្លួនរបស់មនុស្សយើង។

សរុបមកវិញ ជុំវិញព័ត៌មានខាងលើនេះ យើងឃើញថា ក្រុមហ៊ុន Apple និង Samsung មិនទាន់ចេញមុខមកបកស្រាយ នៅឡើយទេ ដូច្នេះ យើងក៏ពុំទាន់អាចសនិ្នដ្ឋានបានថា វាជាការពិតយ៉ាងណានោះទេ ព្រោះវាគ្រាន់តែជាការ អះអាងតែម្ខាងនៅឡើយ។ តែបើសិនជាគ្មានការងារចាំបាច់អី ដែលត្រូវប្រើប្រាស់វា លោកអ្នក គួរតែកាត់បន្ថយ ការប្រើប្រាស់ទូរសព្ទខ្លះក៏ល្អដែរ ព្រោះជៀសវាង ពីវិទ្យុសកម្មទាំងឡាយ ដែលអាចបំផ្លាញសុខភាពយើង នៅថ្ងៃក្រោយទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport