បណ្តាញសង្គម

គ្រាន់​តែ​ V ក្រុម BTS ពាក់​ខ្សែ​ដៃ​ធម្មតា​ក៏​អាច​ជួយ​ឲ្យ​មាន​រឿង​ល្អ​ជូន​សង្គម​ដែរ

V ក្រុម BTS គ្រាន់តែពាក់ខ្សែដៃដ៏ធម្មតាមួយសោះ ក៏អាចធ្វើឲ្យខ្សែដៃនោះលក់ដាច់គ្មានសល់ ដល់ថ្នាក់ហាងរបស់នោះបិទការកម្មង់ទិញពីអ្នកគាំទ្ររបស់ BTS។

ហាងលក់ខ្សែដៃនោះមានឈ្មោះថា Ccnmade បង្កើតឡើងនៅឆ្នា ១៩៩៣ ដែលជាហាងមួយធ្វើខ្សែដៃដោយដៃ ហើយយកថវិកាដែលបានមកពីការលក់នោះទៅជួយផ្គត់ផ្គង់សត្វសុនខនិងឆ្មា ព្រមទាំងជួយដល់កុមារដែលមានជំងឺបេះដូងផងដែរ។ ដោយសារតែ V ជាមនុស្សស្រឡាញ់សត្វនិងក្មេងៗទើប V បានជ្រើសរើសយកខ្សែដៃនេះមកពាក់លម្អខ្លួននិងអាចជួយផ្សព្វផ្សាយឲ្យមានអ្នកជួយទិញវាឲ្យបានច្រើន បើទោះបីរូបគេមិនមែនជាតារាផ្សព្វផ្សាយផលិតផលនេះក៏ដោយ។

ដកស្រង់ពី៖ Sabay