Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi និង Meitu ចាប់​ដៃ​គ្នា​បង្កើត​ស្មាតហ្វូន តម្រូវ​ជា​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​រូប

  • បោះពុម្ព

កម្មវិធីថតរូប របស់ចិនមួយ មានឈ្មោះថា Meitu ដែលយើងអាចទាញយកវា មកប្រើបានទាំងនៅលើស្មាតហ្វូន Android និង iOS គឺវាពិតជាទទួលបានការ ពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេស

នៅឯប្រទេសចិន ហុងកុង និងតៃវ៉ាន់ជាដើម។ ដោយសារតែកម្មវិធីនេះ មានមុខងារពិសេសៗ ដែលជំនួញដល់ការថតរូប របស់យើង ឲ្យកាន់តែមានសម្រស់ ស្អាតប្លែកជាងមុន ខុសពីការថតចេញ ពីកាមេរ៉ាធម្មតា និងទាក់ទាញបំផុត សម្រាប់មិត្តនារីៗ។ តួយ៉ាង កាលពីឆ្នាំមុននេះ Xiaomi បានព្រមព្រៀងចាប់ដៃសហការគ្នា រកស៊ីនិង Meitu ក្នុងការជួយផលិតស្មាតហ្វូន ក្រោមស្លាកយីហោរបស់ Meitu និងចេញលក់នៅលើទីផ្សារ។

ពិតមែនណាស់ Xiaomi ក៏ធ្លាប់បានបញ្ចេញស្មាតហ្វូន ដែលស្ថិតក្រោមការសហការណ៍គ្នាជាមួយ Meitu មានឈ្មោះថា Xiaomi CC9 Meitu Edition ហើយចំពោះចំណុចពិសេស នៃម៉ូឌែលនេះ ត្រូវបានវេចខ្ចប់មក យ៉ាងពិសេស ជាមួយកញ្ចប់កាមេរ៉ា ដែលវាមានមុខងារសំខាន់ៗ មួយចំនួនដូចជា AI low light portrait mode, movie portrait, body beauty filters និងជាពិសេសគឺ មុខងារ Vlog mode ដែលជួយឲ្យការថតវីដេអូ មានស្ថេរភាពល្អ។

ដោយឡែក ក្នុងពេលនេះដែរ នាយកប្រតិបតិ្តនៃក្រុមហ៊ុន Xiaomi ទើបបានធ្វើការប្រកាសដោយផ្ទាល់ ថានៅឆ្នាំក្រោយ អាចនឹងបញ្ចេញស្មាតហ្វូន ដែលមានរចនាបថ បែបផែនដូចទៅនឹងស្មាតហ្វូន របស់ក្រុមហ៊ុន Meitu ដែលយើងធ្លាប់បានឃើញ កាលពីពេលកន្លងមក ហើយអ្វីដែលពិសេសនោះ គឺវាអាចនឹងមានអេក្រង់លាតធំ ព្រោះថាបើយោងតាមរូបភាពគំរូ ខាងក្រោមនេះ យើងឃើញថា វានឹងបំពាក់កាមេរ៉ា ដែលមានលក្ខណៈដូចទៅនឹង ASUS ZenFone 6 ដែលអាចធ្វើការ បត់ទៅមុខ និងទៅក្រោយបាន។

សរុបមក យើងនឹងធ្វើការរង់ចាំមើលទាំងអស់គ្នា ថាតើ Xiaomi នឹងមានពាំនាំយកកម្មវិធី ឬមុខងារអស្ចារ្យអ្វីខ្លះ មកបំពាក់លើស្មាតហ្វូន Meitu ព្រះនាងតូច ថ្មីនេះ? គ្រាន់តែ ឃើញរូបរាងវាដំបូង បែបធ្វើឲ្យប្រិយមិត្តអ្នកអាន ពិសេសគឺសុភាពនារីៗ បានលង់ចិត្តស្រលាញ់វាហើយ មើលទៅនោះ មិនតែប៉ុណ្ណោះ វាអាចនឹងជាស្មាតហ្វូនមួយ ដែលជាប់ចំណាត់ថ្នាក់កំពូល នៅលើផ្នែកកាមេរ៉ា ទៀតក៏ថាបានដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport