បណ្តាញសង្គម

vivo​ បាន​បង្ហាញ​វីដេអូ​ខ្លី​មួយ​ បង្អួត​​អេក្រង់ Waterfall របស់ NEX​ 3​ មុន​ថ្ងៃ​ប្រកាស​ចេញ​មក​ដល់

ប៉ុន្មានថ្ងៃចុងក្រោយនេះ vivo NEX 3 គឺជាប្រធានបទក្តៅគគុកមួយ ដែលវេបសាយពត៌មានជាច្រើន បានចុះផ្សាយ។ មិនខុសទេ បន្ទាប់ពីដំណឹងលេចធ្លាយទាំងនោះ ត្រូវបានបង្ហោះរួចមក ពេលនេះ vivo

បានបញ្ចេញវីដេអូខ្លីមួយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថារូបរាងពិតប្រាកដ របស់ស្មាតហ្វូនខាងលើ ត្រូវបានបង្ហាញឲ្យឃើញផ្ទាល់ហើយ។ កាន់តែពិសេសនោះ នៅក្នុងវីដេអូដែលបានបង្ហាញ ស្មាតហ្វូននេះត្រូវបានចាប់កាន់ផ្ទាល់ ពីអ្នកប្រើប្រាស់ទៀតផង។ 

បើតាមអ្វីដែលយើងបានឃើញ vivo NEX 3 ពិតជាបានបំពាក់ជាមួយអេក្រង់ ដែលមានគែមកោងខ្លាំងពិតមែន ហើយវាត្រូវបានគេហៅថា waterfall screen ដូចដែលពត៌មានលេចធ្លាយ បានចុះផ្សាយលើកមុនដែរ។ មិនខុសទេ ស្មាតហ្វូនម៉ូដែលថ្មីនេះ បានបំពាក់ជាមួយកាមេរ៉ាមុខ បែបហូតឡើង(pop-up) ប៉ុន្តែវាហាក់មានលក្ខណៈវែង ខុសពីស្មាតហ្វូនផ្សេងទៀត ហេតុនេះ វាអាចមានលេន 2 គ្រាប់ក៏ថាបាន។ ចំពោះផ្នែកកាមេរ៉ាក្រោយ វាមានរាងជារង្វង់ ដែលផ្ទុកសេនស័រ 3 គ្រាប់ ព្រមទាំងមាន Flash LED មួយគ្រាប់ ដែលស្ថិតនៅផ្នែកខាងក្រោម នៃរង្វង់នោះ។ អ្វីដែលធ្វើឲ្យ vivo NEX 3 កាន់តែលេចធ្លោនោះ គឺនៅត្រង់ថា វានៅតែមានរន្ធដោតកាស 3.5mm ភ្ជាប់មកជាមួយដដែល។

ដូច្នេះហើយ អ្វីដែលយើងអាចប្រាប់បាន ទាក់ទងទៅនឹង ស្មាតហ្វូនម៉ូឌែលថ្មីខាងលើ គឺមានតែផ្នែករូបរាងខាងក្រៅប៉ុណ្ណោះ ព្រោះថា លក្ខណៈសម្បត្តិដែលបង្កប់នៅខាងក្នុង នៃត្រកូល NEX ជំនាន់ចុងក្រោយនេះ ខាង vivo មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ អញ្ចឹងគឺយើង នៅតែបន្តរក្សាចម្ងល់នេះ ទុករហូតដល់ ថ្ងៃប្រកាសផ្លូវការបានមកដល់ផងដែរ។ វាក៏ប្រហែលជាមិនយូរទៀតនោះទេ ព្រោះថាបើតាមដំណឹងលើមុន vivo NEX 3 អាចនឹងបង្ហាញខ្លួន នៅក្នុងខែក្រោយនេះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport