Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi បាន​ចាប់​ដៃ​គូ​ជា​មួយ Blizzard ដើម្បី​ប្រកាស​ចេញ Redmi Note 8 Pro WoW Special Edition

  • បោះពុម្ព

 

 

 

ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិន Xiaomi បានប្រកាសជាផ្លូវការថា ខ្លួននឹងដាក់លក់ស្មាតហ្វូន Redmi Note 8 Pro “World of Warcraft” ជាលក្ខណៈ Special Edition បន្ទាប់ពីបាន ធ្វើការសហការគ្នាជាមួយ

Blizzard Entertainment និងព្រមទាំងប្រារព្ធខួបលើកទី 15 ឆ្នាំ នៃហ្គេមប្រភេទ MMORPG ដ៏មានភាពល្បីល្បាញ ជុំវិញពិភពលោកនេះ។ ទន្ទឹមនឹងនេះផងដែរ Xiaomi កំពុងតែមានគម្រោង ចេញលក់ស្មាតហ្វូនម៉ូឌែល Redmi Note 8/Note 8 Pro និងព្រមទាំងលក្ខណៈ Special Edition នេះ នៅថ្ងៃទី 29 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ក្នុងពេលជាមួយគ្នាតែម្ដង។

ការប្រកាសជាផ្លូវការនេះ គឺត្រូវបានធ្វើឡើងដោយ Redmi បានបង្ហោះរូបភាពចំនួន 2 សន្លឹក នៅលើកម្មវិធីបណ្ដាញសង្គមចិន Weibo ប៉ុន្ដែមិនបានបង្ហាញអំពី រូបរាងរបស់ស្មាតហ្វូននោះទេ ដោយគ្រាន់តែជាប្រអប់ស្មាតហ្វូនចំនួន 2 ជម្រើសខុសៗគ្នា ដោយធាតុភ្លើង តំណាងឲ្យពណ៌ខ្មៅ និងធាតុទឹកកក តំណាងឲ្យពណ៌ស ដូចរូបភាពដាក់បង្ហាញ នៅខាងលើអញ្ចឹង។ កាលពីប៉ុន្មានមុននេះ គណនីបណ្ដាញសង្គម Weibo ផ្លូវការរបស់ Xiaomi ក៏បានបង្ហោះនូវរូបមួយសន្លឹក ដោយបញ្ជាក់ឲ្យហ្វេនដឹងថា ខ្លួនបានចាប់ដៃគូជាមួយហ្គេម World of Warcraft ប៉ុន្ដែនៅពេលនោះ យើងមិនទាន់ដឹងទេថា ការសហការគ្នានេះ ទៅលើអ្វីនៅឡើយទេ។

យ៉ាងហោចណាស់ នាពេលឥឡូវនេះ យើងបានដឹងហើយថាជា ស្មាតហ្វូនជម្រើស Special Edition ហើយក៏អាចទទួលបាន ការឌីហ្សាញថ្មីបែ្លក និងគ្រឿង Accessories ពិសេសផងដែរ។ ប្រសិនបើក្រុមហ៊ុន Blizzard Entertainment មានគម្រោងបង្កើតហ្គេម World of Warcraft សម្រាប់លេងលើស្មាតហ្វូន ដូច្នេះយើងនឹងអាចឃើញថា Xiaomi ប្រាកដជាអាចមានសិទ្ធិ លេងបានមុនគេបង្អស់ ថែមទៀតផង ប៉ុន្ដែនេះគឺគ្រាន់តែជា ការរំពឹងទុកប៉ុណ្ណោះ ដោយក្រុមហ៊ុនទាំងពីរ មិនបានប្រកាសចេញ ជាផ្លូវការនោះទេ។

គួរឲ្យសោកស្ដាយ ដោយព័ត៌មានទាំងអស់នេះ គឺជាអ្វីដែលយើងទទួលបាន និងបានដាក់បង្ហាញ ឲ្យឃើញត្រឹមតែ ប្រអប់ស្មាតហ្វូនរបស់ Redmi Note 8 Pro “Worlds of Warcraft” Special Edition ប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិត យើងនឹងអាចដឹងបន្ថែមទៀត ក្នុងថ្ងៃទី 29 ខែសីហាឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ដែលជាថ្ងៃប្រកាសចេញ ជាផ្លូវការតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg?view_as=subscriber
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport