Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្សិលមិញ​ល្បី តូតា ដើរ​ចែក​ធៀប​ការ ឥឡូវ​នាង​បញ្ជាក់​ច្បាស់​ៗ រឿង​ក្រាប​ផ្ទឹម​ជាមួយ​ថៅកែ​ពោះម៉ាយ

  • បោះពុម្ព

មានព័ត៌មានក្រៅផ្លូវការមួយនាពេលថ្មីៗនេះ បានទម្លាយឲ្យដឹងថា ស្រីស្អាត ម៉ាកសែន សូនីតា កំពុងតែដើរចែកធៀបការ យ៉ាងតក់ក្រហល់ ទាំងកណ្ដាល វស្សា ជាមួយគូស្នេហ៍ គឺលោក ប៉ុល វិបូ ហៅនីត ថៅកែពោះម៉ាយ


ហើយនៅថ្ងៃនេះ នាងចេញមកមុខបញ្ជាក់ច្បាស់ៗតែម្ដង។ ជុំវិញការលើកឡើងនេះ តូតា បានបញ្ជាក់ច្បាស់ជាមួយ Sabay ថា ខ្លួនមិនទាន់ចូលរោងការឡើយ រឿងរ៉ាវទាំងនេះ គ្រាន់តែពាក្យចចាមអារ៉ាម ដើម្បីទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ។ តូតា បានបន្តឲ្យដឹងថា ប្រសិនបើនាងពិតជាសម្រេចចិត្តចូលរោងការពិតមែននោះ ខ្លួនមិនធ្វើឡើងស្ងាត់ៗអីចឹងឡើយ គឺនឹងប្រកាសជាសាធារណៈឲ្យមហាជនបានដឹងតែម្ដង ត្បិតអីស្នេហា របស់អ្នកទាំងពីរចាប់តាំងពីកកើតមក មិនបានលាក់លៀមពី ក្រសែភ្នែកមហាជនឡើយ។

តួឯកស្រីក្នុងរឿង""កូនពស់កេងកង" រូបនេះបានលើកឡើងថា ពួកគេមិនទាន់គិតរឿងរៀបការជាធំឡើយ អ្វីដែលត្រូវធ្វើចំពោះមុខត្រូវពង្រឹងមុខរបរឲ្យបានរឹងមាំសិន។ តូតា និងគូរស្នេហ៍ លោក ប៉ុល វិបូ ហៅនីត ថៅកែផលិតកម្ម "អង្គរ Picture " ដែលជាបុរសមានឥទ្ធិពលម្នាក់ ត្រូវគេដឹងថា ក្រៅផលិតកម្មពួកគេ បានបើកជំនួញជាច្រើនរួមគ្នា ក្នុងនោះ មានភោជនីយដ្ឋានជាច្រើនកន្លែង និងជំនួញដីធ្លីជាច្រើនកន្លែងថែមទៀត ។

ប៉ុន្តែសម្រាប់ ភោជនីយដ្ឋាន មួយចំនួនដែលពួកគេទាំងពីរបានបើកឲ្យដំណើរការ និងបានទាំងលក់ franchiseផងនោះ គេឃើញមួយចំនួន បានបិទទ្វារទៅវិញហើយ។ជុំវិញបង្ហានេះ តូតា មិនបានបញ្ជាក់ ចំពោះមូលហេតុដែលនាំឲ្យហាងទាំងនោះបិទទ្វារឡើយ។ ទោះបីជាមួយគ្នាបានមានទំនាក់ទំនងស្នេហានិងគ្នាច្រើនឆ្នាំហើយក្ដី ចំណងស្នេហាពួកគេនៅតែមានស្អិតល្មួតនឹងគ្នាដដែល ដោយក្នុងនោះ សាច់ញាតិទាំងសងខាងបានស្គាល់ ភ្ជាប់មាត់ភ្ជាប់សម្ដីជាមួយគ្នា មិនបានហាមប្រាមពួកគេឡើយ ទោះបីជាដឹងថា ភាគីខាងប្រុស ជាពោះម៉ាយ ហើយថែមទាំងមានកូនថែមទៀតក្ដី ។

ទាំង តូតា ទាំង លោក នីត ពេលមានកម្មវិធី គ្រួសារទាំងសងខាង គឺតែងតែបណ្ដើរគ្នា ទៅចូលរួមដោយក្ដីរីករាយ មិនដែលអាក់ខានឡើយ។ ចំពោះថា តើអ្នកទាំងពីរ និងត្រូវចំណាយពេល ប៉ុន្មានឆ្នាំទៀតថា និងប្រកាសថ្ងៃរៀបការនោះ តូតា ប្រាប់ថា ដូចនាងបានលើកឡើងខាងលើ អីចឹង គឺមិនអាចកំណត់បានឡើយ ចាំសម្រេចពេលណា គឺនាងប្រកាសជាសាធារណៈតែម្ដង៕

ដកស្រង់ពី៖ Sabay