បណ្តាញសង្គម

វិលមក Single វិញ​ មិន​ប៉ុន្មានផង Peach ត្រូវ​ Fan ផ្គូរផ្គងជាមួយស្រីស្អាតនេះភ្លាម

ក្រោយចែកផ្លូវគ្នាដាច់ស្រេចជាមួយនឹង Patricia Good ប្រុសសង្ហា Peach ក្លាយជាមនុស្សបេះដូងទំនេរជាថ្មី ប៉ុន្តែពេលនេះលោកក៏ត្រូវអ្នកគាំទ្របង្អាប់ផ្គូរផ្គងជាមួយតារាស្រីម្នាក់ទៀត។

ប៉ុន្មានថ្ងៃមុន Peach Pachara បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាពលេងហ្គីតាលើគណនី Instagram។ ពេលនោះគេស្រាប់តែឃើញ តារាវ័យក្មេង Bow Maylada ខមមិនពីក្រោមថា «ល្អ»។ មិនមែនមានតែវីដេអូនេះទេ មានន័យថា Post ផ្សេងទៀតរបស់ Peach ក៏នាងឧស្សាហ៍ខមមិនដែរ ក្នុងន័យលើកទឹកចិត្ត។

ឃើញបែបនេះ អ្នកគាំទ្រពិតជាសប្បាយចិត្តណាស់ ហើយថែមទាំងគាំទ្រ ជម្រុញឲ្យតារាប្រុសស្រីទាំង ២ផ្ដើមទំនាក់ទំនងស្នេហានឹងគ្នាទៀតផង។ ជាក់ស្ដែង ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗ Peach បាននិយាយថា លោកបានជួប Bow ម្ដង ប៉ុន្តែយូរហើយដែរ។ លោកបន្ថែមថា លោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនាងទេ ប៉ុន្តែយ៉ាងណាក៏អរគុណ សម្រាប់សារតាមរយៈខមមិនលើកទឹកចិត្តនាពេលកន្លងមក៕

ដកស្រង់ពី៖ Sabay