បណ្តាញសង្គម

ឧបត្ថម្ភ​ធំ​​ដោយ«វើក»ចម្រាញ់​បានជើង​ខ្លាំង១៦​នាក់​ សម្រាប់​វគ្គ​ផ្សាយ​​ផ្ទាល់

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះអស់រយៈពេល៥ខែមក កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia

ដែលនាំមកជូនដោយភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) នឹងបង្ហាញមុខបេក្ខជនទាំង ១៦រូបលើឆាកផ្សាយផ្ទាល់នៅស្ទូឌីយោហង្សមាស ក្នុងផ្សារទំនើបអេអនម៉លសែនសុខ នៅថ្ងៃទី ០១ ខែកញ្ញា សប្តាហ៍នេះ ដែលនឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ ។

បេក្ខជនខ្លាំងទាំង ១៦រូបដែលឈានដល់វគ្គនេះរួមមាន៖ ធឿន លីលី, ជាតិ សុច្ចកា, ថាន់ នឿថង, កែវ ចាន់ដាលីន, សំ សុវណ្ណារ៉ាក់, គឿន នភាល័យ, ចាន់ សុបញ្ញា, គង់ ចំរើន, ឆុន បាលូ, ថុន ស្រីយ៉ា, ង៉ូត សិលា, ចាន់ កូម៉ែន និងក្រុម JMB, X Fighter, TMT,X2B ។ គួររំលឹកផងដែរថា បេក្ខជនទាំង ១៦រូបនេះត្រូវបានជ្រើសរើសយ៉ាងស្វិតស្វាញពីវគ្គមុន Judge’s Houses ដែលបានជម្រុះបេក្ខជនអស់៨រូប ។

ដើម្បី ទទួលបានសំបុត្រចូល ទស្សនាផ្ទាល់ដោយ ឥតគិតថ្លៃ សូមតាមដាន ហ្វេសប៊ុកផេករបស់ វើក (WURKZ) https://www.facebook.com/WurkzCambodia/ ឬចូលទស្សនាស្តង់ភេសជ្ជៈប៉ូវកម្លាំង វើកនៅថ្ងៃប្រកួតផ្ទាល់ស្ថិតនៅជាន់ផ្ទាល់ដីដើម្បីឈ្នះសំបុត្រចូលទស្សនា ។

ដកស្រង់ពី៖ កោះសន្ដិភាព