បណ្តាញសង្គម

ពិធី​ការិនី មាស ម៉ូ​លី​ណា ផ្តល់​សេចក្តីសុខ​ឱ្យ​កូន​ៗ ​ដោយ​អត់​ខ្វល់​​បុរស​​ផ្សេង

រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ ជីវិតឯកជនរបស់ពិធីការិនីអ្នកនាង មាស ម៉ូលីណា នៅមិនទាន់បើកបេះដូងទទួលយកបុរសណាមកជំនួសការបែកបាក់ពីអតីតស្វាមី ដែលជាគ្រូពេទ្យនៅឡើយ ។

អ្នកនាង ហាក់ស្ថិតក្នុងអារម្មណ៍ស្ងប់ស្ងាត់ មិនរវល់រឿងគ្រួសារថ្មីនោះទេ ដោយនាងខំញញឹមតស៊ូឃុំគ្រងបីបាច់ថែទាំកូនប្រុសទាំង៣នាក់ ។ ថ្វីដ្បិតតែនាងមានកូនដល់ទៅ៣នាក់ទៅហើយក្តី ប៉ុន្តែបើងាកមកមើលសាច់ឈាមវិញ គឺថានៅតែស្រស់ស្អាតតាមបែបធម្មជាតិ ហើយនៅក្នុងចង្កោមអ្នកសិល្បៈជាច្រើន បានដឹងពីរឿងរ៉ាវបែកបាក់របស់នាង ដោយគេមិននឹកថា អតីតហ្វ្រេសស៊ីហ្គើលចំណាត់ថ្នាក់លេខ៣ជំនាន់ទី១ រូបនេះជួបរឿងអភ័ព្វស្នេហ៍បែបនេះឡើយ ។

យ៉ាងណាក៏ដោយ បើទោះជាបានជួបរឿងរ៉ាវលែងលះរួចក៏ដោយ តែអ្នកនាង មាស ម៉ូលីណា បានមើលថែទាំកូនប្រុសទាំង៣បានយ៉ាងល្អគួរឱ្យកោតសរសើរ ។ ក្នុងនោះដែរ នាងតែងតែឆ្លៀតពេលនាំកូនៗដើរកម្សាន្តទៅគ្រប់ទីកន្លែង និងបានបង្ហោះរូបភាពជាច្រើនសន្លឹកប្រកបដោយស្នាមញញឹម និងទឹកមុខស្រស់ ថ្លា ស័ក្តិសមជាអ្នកម្ដាយដ៏រឹងមាំ និងគួរយកជាគំរូផងដែរ ។

ដោយឡែក មានហ្វេនៗជាច្រើនសុទ្ធតែសរសើរដល់ពិធីការិនីរូបនេះ ដែលមានភាពរឹងមាំចិញ្ចឹមកូនតែម្នាក់ ឯង ថែមទាំងផ្ដល់ក្ដីសុខសុភមង្គលបានយ៉ាងល្អដល់កូនៗថែមទៀត ។ នាងនៅតែមានកេរ្តិ៍ឈ្មោះក្នុងនាមជាពិធីការិនីដែលស្រគត់ស្រគំ ហើយក៏នៅតែទទួលស្គាល់ពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ៕

ដកស្រង់ពី៖កោះសន្ដិភាព