Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆុំ វ​ត្តី អនាគត​ក្លាយជា​កូនប្រសា​ថៅកែ​ផលិតកម្ម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អតីតតារាបង្ហាញម៉ូដ និងជាតារាសម្តែងពេញនិយមកញ្ញា ឆុំ វត្តី បានធ្វើឲ្យអ្នកសិល្បៈគ្រប់គ្នាចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ខណៈពេលដែលនាងអាចទាក់ទាញបេះដូងកូនប្រុសថៅកែផលិតកម្មឱ្យប្រគល់ស្នេហ៍ជូននាង ។

ក្រៅពីភាពទាក់ទាញនេះ ឆុំ វត្តី ក៏បានគ្រងតំណែងមួយក្នុងផលិតកម្មរបស់អនាគតឪពុកម្តាយក្មេកផងដែរ ដែលរឹតតែពិសេសចំពោះភ័ព្វសំណាងដែលនាងទទួលបាន ។ ក្រោយពេលមានការពេញចិត្តពីឪពុកម្តាយខាងប្រុសមកឃើញថា ឆុំ វត្តី កាន់តែព្យាយាមប្រព្រឹត្តិខ្លួនឲ្យកាន់តែល្អក្នុងពេលចូលកាន់ការងារជាអ្នកចាត់ចែងការងារទូទៅសម្រាប់ផលិតកម្មរបស់ខាងប្រុស ។ នាងរមែងពិនិត្យមើលទៅលើបុគ្គលិកតួអង្គបែបណាសមជាមួយសាច់រឿងដែលគ្រោងផលិត ។

ដូចនេះហើយបានធ្វើឲ្យ ឆុំ វត្តី មានតំណែងខ្ពស់មួយក្នុងការសម្រេចជ្រើសរើសតួមកដាក់បញ្ចូលក្នុងផលិតកម្ម ។ តួឯកស្រីក្នុងរឿង «ហ្លួងព្រះស្តេចកន» រូបនេះនឹងលាភាពនៅលីវនៅឆ្នាំ២០២០ ខាងមុខនេះហើយ ដោយដឹកដៃកំពូលស្នេហ៍លោក រិទ្ធ ហួររក្សា ជាកូនថៅកែផលិតកម្ម B&S រៀបការដោយមិនចាំបាច់ភ្ជាប់ពាក្យឡើយ ។

ការសម្រេចចិត្តក្នុងការផ្ញើខ្លួនលើកូនថៅកែផលិតកម្ម B&S នៅពេលនេះ ដោយសារតែថ្មីៗនេះ ឆុំ វត្តី ត្រូវបានអនាគតឪពុកក្មេកលើកទឹកចិត្តឱ្យនាងធ្វើជាអ្នកចាត់ការទូទៅលើផលិតកម្មមួយនេះ គឺមានន័យថា នាងមានសិទ្ធិជ្រើសតួសម្តែងក្នុងភាពយន្តរបស់ B&S ទៀតផង ។

វត្តី បានលើកឡើងថា នាងនឹងរៀបការនៅឆ្នាំក្រោយ ហើយពេលនេះនាងរៀនការងារជាអ្នកចាត់ការទូទៅជាបណ្តើរៗ ដោយខាងមុខនាងមានការងារច្រើនជាមួយប៉ា-ម៉ាក់ក្មេក ហើយបើទោះជាមានតំណែងបែបនេះក៏ដោយ គឺការសម្តែងនាងនៅតែទទួលមិនទាន់បោះបង់នោះទេ ៕

ដកស្រង់ពី៖ kohsantepheap